ថៃ៖ អតីតតារាសម្ដែង និងជាអ្នកដឹកនាំដ៏មានប្រជាប្រិយភាព លោក Rug Satdhathip បានធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងដំណឹងចែកផ្លូវនឹងមិត្តស្រី ខណៈស្នេហាមួយនេះ ទើបតែចាប់ផ្ដើមបានប្រមាណជាង ២ ៣ខែតែប៉ុណ្ណោះ។

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ ដោយយោងតាមរយៈការបង្ហោះសាររបស់អតីតតារាសម្ដែង លោក Satdhathip បានប្រកាសថាខ្លួននឹងមិត្តស្រី បានសម្រេចចិត្តចែកផ្លូវគ្នាហើយ ដោយសារតែរូបលោកចាប់បានមិត្តស្រីខ្លួន លួចទាក់ទងនឹងប្រុសវ័យក្មេងផ្សេងទៀត។ ក្នុងសារមួយនោះដែរ អ្វីដែលរឹតតែធ្វើឲ្យតារាប្រុសរូបនេះ ឈឺចិត្តជាខ្លាំងនោះ គឺអតីតមិត្តស្រីលោកបាននិយាយទៅកាន់រូបលោកថា«ខ្លួនចាស់ហើយ ខំចង់ស្រលាញ់ស្រីក្មេង វាមិនសមនឹងលោកនោះទេ»។

គួររម្លឹកផងដែរ មុនពេលតារាប្រុសរូបនេះ មកទាក់ទងនឹងមិត្តស្រីវ័យក្មេង ដែលមានអាយុខុសគ្នាដល់ទៅ២៤ឆ្នាំនេះ រូបលោកក៏ធ្លាប់មានគ្រួសាររួចហើយ ប៉ុន្តែក៏ត្រូវបានលែងលះគ្នាវិញ ដោយលោកសម្រេចជ្រើសរើសមិត្តស្រីវ័យក្មេងធ្វើជាគូអនាគត តែគួរឲ្យស្ដាយ បែរជាត្រូវនាងក្បត់ចិត្តមុនទៅវិញ៕ 

Satdhathip
អតីតមិត្តស្រី Satdhathip
អតីតមិត្តស្រី Satdhathip
អតីតមិត្តស្រី និង​ Satdhathip
អតីតមិត្តស្រី និង​ Satdhathip

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]