អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានសម្លឹងមើលឃើញក្នុងការទិញយកខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Mariano Diaz មករួមក្រុមក្រោមការដឹកនាំរបស់លោក Unai Emery។

កីឡាករ Mariano Dia

អ្នកចាត់ការទូទៅរបស់ Arsenal លោក Unai Emery មានទំហំទឹកប្រាក់ប្រមាណជា ៤៥លានផោនប៉ុណ្ណោះសម្រាប់ការចាយវាយក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ដែលវាហាក់មិនគ្រប់គ្រាន់សម្រាប់ការរៀបចំក្រុមដើម្បីប្រកួតប្រជែងក្នុងរដូវកាលថ្មី ជាមួយក្លិបដ៏ទៃនៅក្របខណ្ឌ Premier Leauge និងការប្រជែងកៅអីទៅលេងពានរង្វាន់ UEFA Champions League នោះទេ។

លោក Unai Emery

យ៉ាងណាមិញ បើតាមកាសែត The Mirror បានចុះផ្សាយថាក្លិប Arsenal អាចមានឱកាសនាំកីឡាករ Mariano Diaz មកកាន់កីឡដ្ឋាន Emirate Stadium ជាមួយទឹកប្រាក់ ១៨លានផោនប៉ុណ្ណោះ។ 

កីឡាករ Mariano Diaz

Mariano Diaz ធ្លាប់ត្រូវបានក្លិបនៅបារាំងខ្ចីជើងរយៈពេលមួយរដូវកាល (២០១៧-២០១៨) មុននឹងត្រឡប់មកចូលរួមជាមួយ Real Madrid វិញកាលពីរដូវកាលមុន ដោយបានចូលលេងបាន ១៣ដង និងអាចរកគ្រាប់បាល់បានចំនួន ៣គ្រាប់។

កីឡាករ Mariano Diaz កាលបង្ហាញខ្លួនឲ្យ Lyon

បើទោះបីជាបច្ចុប្បន្ន ក្លិប Arsenal កំពុងតែមានខ្សែប្រយុទ្ធកំពូលពីររូបរួមមាន Alexandre Lecazete និង Pierre-Emerick Aubameyang ក៏ដោយ ក្លិបមួយនេះតែអន្ទងចិត្តចង់ចំណាយប្រាក់ ១៨លានផោនទិញយក Mariano Diaz មកជំនួសកន្លែងរបស់កីឡាករ Denny Welbeck។ 

កីឡាករ Alexandre Lecazete និង Pierre-Emerick Aubameyang

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២៥ឆ្នាំ Mariano Diaz នៅសល់កុងត្រារយៈពេល ៤ឆ្នាំទៀតជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ប៉ុន្តែលោក Zidane ហាក់មានចេតនាចង់លក់រូបគេចេញ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិក Eden Hazard៕

ប្រភព៖ Dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]