ភ្នំពេញ៖ អាចនិយាយបានថា មួយរយៈចុងក្រោយនេះតារាសម្ដែងប្រុសភេទទី៣ លោក ម៉ាដូ ណា ហាក់បីជាមានភាពស្អិតរមួតជាមួយនឹងគូស្នេហ៍ ខ្លាំងមែនទែននេះបើតាមការបង្ហោះរបស់ពួកគេ លើបណ្ដាសង្គមនាពេលកន្លងមក។

យ៉ាងណាមិញ កាលពីថ្មីៗនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាពហុជំនាញលោក ម៉ាដូណា និងលោក ទ្រី ហេង ដែលជាគូស្នេហ៍របស់ខ្លួន បានបង្ហោះរូបភាពជាច្រើនក្នុងឈុតសម្លៀកបំពាក់ជាទេវតា របស់ខ្លួន ជាលើកដំបូងធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែន។

លើសពីនេះទៅទៀតនោះ អ្វីដែលមានការចាប់អារម្មណ៍ជាងនេះ គឺខណៈពេលដែលលោក ម៉ាដូណា និងជាគូស្នេហ៍របស់ខ្លួន បានគ្រងនឹងទេវតានោះព្រមទាំងបានបង្ហាញរូបកំប្លុកកំប្លែងប៉ុន្មានសន្លឹក និងសរសេរនៅក្នុងការបង្ហោះនោះថា៖ «បងប្អូនទាំងអស់គ្នា ជឿថាមាន កុមារទេពខ្ទើយទេ»។

ក្រោយពីបានឃើញបែបនេះរួចហើយ គេសង្កេតថាមានបណ្ដាអ្នកគាំទ្ររបស់ខ្លួន បានអស់សំណើចខ្លាំងមែនទែន ដែលចេះរកនឹក ជាមួយនឹងកាយវិការ បង្កើនបរិយាកាសឲ្យរឹតតែសប្បាយ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

មា៉ដូណា និងគូស្នេហ៍
មា៉ដូណា និងគូស្នេហ៍
មា៉ដូណា និងគូស្នេហ៍
មា៉ដូណា និងគូស្នេហ៍
មា៉ដូណា និងគូស្នេហ៍
មា៉ដូណា
មា៉ដូណា
មា៉ដូណា
សំណេររបស់ មា៉ដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា