កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៩ ខែកក្កដា នាពេលកន្លងទៅនេះតារាសម្តែងប្រុសល្បីឈ្មោះ Kang Jihwan របស់កូរ៉េម្នាក់ទៀតហើយដែល ត្រួវបានចាប់ខ្លួនពីបទរំលោភ និងហិង្សាផ្លូវភេទនៅក្នុងផ្ទះរបស់គេតែម្តង។

អ្នករាយការណ៍បាននិយាយថា តារាសម្តែងវ័យ៤២ឆ្នាំរូបនេះ បានត្រឡប់មកផ្ទះវិញជាមួយនិងមនុស្សស្រី២នាក់ ដែលត្រូវបានគេស្គាល់ថាជា ភ្នាក់ងាររបស់ Kang Jihwan បន្ទាប់ពីពួកគេបានទៅ ចូលរួមទទួលទានអាហារពេលល្ងាច ជា​មួយ​បុគ្គលិក​ក្រុមហ៊ុនផ្សេង​ទៀត​ហើយ ក្នុង​ពេល​នោះ ​រូប​គេ​ក៏បានផឹក រៀងស្រវឹង​ជ្រុលបន្តិច។ នៅពេលយប់ជ្រៅបន្តិច តារាប្រុសរូបនេះក៏បានដើរចូលទៅ ក្នុងបន្ទប់ដែលបុគ្គលិកស្រី២នាក់នោះកំពុងសម្រាក ហើយក៏ធ្វើ​សកម្មភាព​រំលោភបំពាន ទៅលើពួកគេតែ​ម្តង​។​

បុគ្គលិកស្រីមា្នក់ក្នុងចំណោម២នាក់នោះ បានផ្ញើសារទៅកាន់មិត្តភក្តិរបស់គេ ឲ្យរាយការណ៍ទៅកាន់ប៉ូលីស។ នាងបាននិយាយថា នាងកំពុងតែដេកនៅពេលដែល Kang Jihwan ព្យាយាមរំលោភបំពានមកលើនាង។

ចំណែកភាគីខាងKang Jihwan ក៏​បានលើកឡើងថា រូបគេមិនបានចាំអ្វីទាំងអស់នៅរឿង​រ៉ាវ​ដែលគេបានធ្វើ ពីព្រោះគេកំពុង​តែ​ស្រវឹង។ តារាប្រុសរូបនេះបាននិយាយទៀតថា ”ខ្ញុំចាំបានថាខ្ញុំបានផឹកស្រា​ជាមួយពួកគេ ក៏ប៉ុន្តែខ្ញុំមិនបានចាំអ្វីដែលបាន កើតឡើងបន្តទៀតនោះទេ។ នៅពេលដែលខ្ញុំបានបើកភ្នែកឡើង គឺខ្ញុំបាននៅក្នុងបន្ទប់ ជាមួយនឹងពួកគេទៅហើយ។” 

ខាងភ្នាក់​ងារ​ប៉ូលីសបាន​ឲ្យ​ដឹង​ថា​ ខាង​ប៉ូលីស​យើង ​នឹងធ្វើការសាកសួរតារាប្រុស​Kang Jihwan បន្ថែមទៀតនៅថ្ងៃនេះ៕

Kang Jihwan
Kang Jihwan
Kang Jihwan
Kang Jihwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]