ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលបានតាមដាននូវរឿងភាគខ្មែរ «កូនពស់កេងកង» ពិតជាសរសើរជាមួយនឹងសមត្ថភាព តួអង្គនៃការសម្តែងរបស់ពួកគេ ពិតជាល្អខ្លាំង បូករួមនឹងបច្ចេកទេសក្នុងការថត និងទេសភាពយ៉ាងស្អាតៗគួរឲ្យចង់គយគន់។

យ៉ាងណាមិញ បើក្រឡេកទៅមើលតួអង្គនាងនី ដែលសម្តែងដោយកញ្ញា ម៉ាក សែនសូនីតា បានធ្វើឲ្យបណ្តាអ្នកទស្សនារឿងនេះជាច្រើន បានសរសើរដល់នាងគ្រប់គ្នា ដែលសមត្ថភាពនៅក្នុងការសម្តែងពិតជាខ្លាំង ស្ទើគ្រប់ឈុត ជាមួយនឹងភាពលះបង់ថតជាមួយសត្វពស់យ៉ាងល្អ គួរឲ្យសរសើរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ខណៈពេលដែលអ្នកគាំទ្រសរសើរ ពីការសម្តែងរបស់នាង នៅក្នុងឈុតចុងបញ្ចប់នេះ តារាស្រីរូបនេះ ក៏បានធ្វើការបញ្ចេញនូវវីដេអូក្រៅឆាក ដែលមើលទៅពិតជាគួរឲ្យស្រៀវជំនួសនាង ដែលនៅក្នុងការសម្តែងនាងភ័យផង ស្រែកផង ពេលឃើញពស់តូចៗទាំងនោះ នៅលើខ្លួនយ៉ាងច្រើនយ៉ាងដូច្នោះ។

ទម្រាំតែបានថតមួយឈុតនេះបាន មើលទៅនាងពិតជាខំប្រឹងខ្លាំង មិនហ៊ានធ្វើឲ្យខុស ដែលធ្វើឲ្យពិបាកដល់ការថតនោះទេ។ សកម្មភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរដល់ការលះបង់ ចំពោះការសម្តែងរឿងភាគខ្នាតធំខ្មែរ ដ៏ល្បីមួយនេះគ្រប់គ្នាតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា ពេលសម្តែងរឿង
ម៉ាក សែនសូនីតា ពេលសម្តែងរឿង
ម៉ាក សែនសូនីតា ពេលសម្តែងរឿង
ម៉ាក សែនសូនីតា ពេលសម្តែងរឿង
ម៉ាក សែនសូនីតា ពេលសម្តែងរឿង

WARNING: Graphic Video (Movie Behind The Scene)

Viewer discretion is advised

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា