ភ្នំពេញ៖ ដើម្បីអបអរការពង្រីកបណ្តាញផ្លូវហោះហើរទូទាំងទ្វីបអាស៊ី តាមរយៈការបន្ថែមការហោះហើរជាប្រចាំថ្ងៃថ្មីមួយ ពីទីក្រុងដាណាងទៅកាន់ទីក្រុងតូក្យូ (អាកាសយាន្តដ្ឋាន Haneda) ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តផ្តល់ភាពរំភើបក្នុងយុទ្ធនាការរបស់ខ្លួនដែលមានឈ្មោះថា «ហោះហើរដើម្បីក្តីស្រឡាញ់-បង្ហាញពីការកែប្រែថ្មីនារដូវក្តៅរបស់អ្នក» សម្រាប់កម្ពុជា។ Vietjet នឹងផ្តល់ជូនសំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យចំនួន ១,០០០,០០០ សន្លឹក ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក អំឡុងពេលថ្ងៃមាសចំនួន៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ទី១១ និងទី១២ ខែកក្កដា នៅលើគេហទំព័រ www.vietjetair.com

ប្រូម៉ូសិន ០ ដុល្លាររបស់ Vietjet

សំបុត្រក្នុងប្រូមូ៉សិននេះ នឹងត្រូវផ្តល់ជូននៅអំឡុងម៉ោងមាស ពោលគឺនៅចន្លោះម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ២ រសៀល (GMT+7) ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែកក្កដា និងមានសុពលភាពសម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិរបស់ Vietjet និងផ្លូវហោះហើររបស់ Vietjet ប្រចាំប្រទេសថៃ ទាំងអស់។ ប្រូមូ៉សិននេះ នឹងចាប់ផ្តើមនៅពេលនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា សម្រាប់រាល់ផ្លូវហោះហើរទាំងអស់ដែលភ្ជាប់ពីប្រទេសវៀតណាម និងជប៉ុន។ ពេលវេលានៃការធ្វើដំណើរ គឺចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ទី២៥ ខែមិថុនា ឆ្នាំ២០២០។

ប្រូម៉ូសិន ០ ដុល្លាររបស់ Vietjet

នេះគឺជាឱកាសដ៏ល្អឥតខ្ចោះក្នុងការទទួលយកសំបុត្រហោះហើរក្នុងប្រូមូ៉សិនរបស់អ្នក ដើម្បីរីករាយជាមួយនឹងដំណើរកម្សាន្តដ៏រំភើបពីប្រទេសកម្ពុជាទៅកាន់វៀតណាម និងតំបន់ផ្សេងទៀត តាមរយៈការប្រើប្រាស់ជើងហោះហើរទៅ-មកពីសៀមរាប ទៅទីក្រុងហាណូយ។ អ្នកដំណើរទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យធ្វើដំណើរជាមួយនឹងយុទ្ធនាការ «ការកែប្រែថ្មីនៅរដូវក្តៅរបស់ខ្លួន» មួយនេះ និងចូលរួមក្នុងកម្មវិធីកម្សាន្តផ្សេងៗនៅលើយន្តហោះដើម្បីទទួលបានឱកាសក្នុងការឈ្នះរង្វាន់ពី Vietjet ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

ប្រូម៉ូសិន ០ ដុល្លាររបស់ Vietjet

ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើ «ប្រព័ន្ធសុវត្ថិភាព ការផ្តល់ជូននូវសុភមង្គល ការចំណាយតិច និងការហោះហើរយ៉ាងទៀងទាត់ពេលវេលា» Vietjet បានឈ្នះពានរង្វាន់កិត្តិយសក្នុងស្រុក និងអន្តរជាតិច្រើនជាង ៣០ ដើម្បីធ្វើឲ្យក្រុមហ៊ុននេះ ជាប់ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេប្រចាំតំបន់។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តផ្តល់បទពិសោធន៍ហោះហើរដ៏ល្អបំផុតដល់អ្នកដំណើររបស់ខ្លួន តាមរយៈការបង្កើតកម្មវិធីកម្សាន្តដ៏រំភើបជាច្រើន រួមជាមួយនឹងសេវាឈានមុខគេ។ សំបុត្រក្នុងប្រមូសិននេះ អាចរកជាវបានតាមរយៈគេហទំព័រ www.vietjetair.com កម្មវិធីដំឡើងលើទូរស័ព្ទដៃឈ្មោះថា «Vietjet Air» ឬតាមរយៈ https://www.facebook.com/VietjetCambodia/ ដោយគ្រាន់តែចុចទៅលើប្រអប់ឈ្មោះថា «Booking» ប៉ុណ្ណោះ។ ការទូទាត់ប្រាក់អាចដំណើរការបានយ៉ាងងាយស្រួល តាមរយៈសមាគមអតិថិជន Vietjet Sky Club កាតឥណពន្ធ និងឥណទានអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union ផងដែរ៕

សម្រាប់ព័ត៌មានលម្អិត និងព័ត៌មានថ្មីៗ នៃយុទ្ធនាការនេះ សូមចូលទៅកាន់ https://www.facebook.com/vietjetvietnam/ 
(*) មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ
(**) មិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិ
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: www.vietjetair.com 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]