អេស្ប៉ាញ៖ ក្លិបបាល់ទាត់ដែលកំពុងប្រកបអាជីពក្នុងក្របខណ្ឌ La Liga, Villarreal បានយល់ព្រមក្នុងការនាំយកខ្សែការពារឆ្វេងរបស់ Liverpool គឺកីឡាករ Alberto Moreno ជាមួយនឹងកិច្ចសន្យារយៈពេល ៥ឆ្នាំ។

ខ្សែការពារស្លាបឆ្វេង Moreno បានត្រឡប់មកលេងនៅទឹកដីអេស្ប៉ាញវិញ ក្រោយចំណាយរយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Anfield ជាមួយហង្សក្រហម Liverpool ទីដែលរូបគេចូលបង្ហាញខ្លួនលើទីលានបាន ១៤១ប្រកួត និងរកគ្រាប់បាល់បាន ៣គ្រាប់ មុននឹងផុតកិច្ចសន្យាកុងត្រាកាលពីខែមិថុនាកន្លងទៅ។
កីឡាករវ័យ ២៧ឆ្នាំ Moreno បានជាប់ក្នុងការតេស្ដសុខភាពជាមួយ Villarreal ហើយខណៈពេលដែលសន្និសីទកាសែតប្រកាសជាផ្លូវការអាចនឹងធ្វើឡើងនាថ្ងៃពុធនេះតែម្ដង។

កាលពីរដូវកាលមុន Liverpool បានឈរចំណាត់ថ្នាក់លេខ ២ក្នុងក្របខណ្ឌ Premier League និងជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League ប៉ុន្តែ Moreno បានចូលលេងត្រឹមតែ ៥ប្រកួតប៉ុណ្ណោះឲ្យ Liverpool ខណៈពេលដែលតំបន់លេងរបស់គេត្រូវមានកាប្រកួតប្រជែងខ្ពស់ជាមួយនឹងកីឡាករ Andwer Robertson។

កីឡាករសញ្ជាតិអេស្ប៉ាញ Moreno ក៏ធ្លាប់ប្រកបអាជីពនៅលីគអេស្ប៉ាញពីមុនមកផងដែរ ដោយគេបានរួមចំណែកជួយក្លិប Sevilla ឈ្នះពាន Europa League 2014 ក្រោយឈ្នះ Benfica ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយបាល់ប៉េណាល់ទី មុននឹងគេមកលេងនៅទឹកដីអង់គ្លេស។

គួរបញ្ជាក់ផងដែរថា Moreno អាចនឹងក្លាយជាកីឡាករទីបី ដែល Villarreal នាំចូលក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ បន្ទាប់ពីកីឡាករ Ruben Pena មកពី Eibar និង Raul Albiol មកពីក្លិបអ៊ីតាលី Napoli៕
ប្រភព៖ GOAL
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]