ខេត្តមណ្ឌលគិរី ​៖ ព្រោះតែ​ជីវភាព ​ស្ត្រី​ម្នាក់​​រង​របួសធ្ងន់​ ខណៈ​ព្យាយាម​ជិះ​ម៉ូតូ​ដឹកឈើ​យក​ទៅ​លក់​ បែរជា​ជួប​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​ណ៍ ​រវាង​ម៉ូតូ​ជាមួយ​​រថយន្ត កាលពីវេលា​ម៉ោង​១០និង​៤៥​នាទី​ព្រឹក​​ថ្ងៃ​ទី០៩ កក្កដា នេះ ស្ថិត​នៅ​គល់​ស្ពាន​អូរ​ឆ្លូង​ ​ក្នុងភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។

សេចក្តី​រាយ​ការ​ណ៍​បាន​ឱ្យ​​ដឹង​ថា ​​​ស្ត្រី​​រង​គ្រោះ​ឈ្មោះ ទូច ស្រី​ម៉ាច​ អាយុ​២៩​ឆ្នាំ បា​នរង​របួសធ្ងន់​ មាន​ទីលំ នៅ​​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ។ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត គឺ ស្ថិត​ទិសដៅ​បញ្ច្រាស​គ្នា (​ពី​ជើង​ទៅ​ត្បូង​) ដោយ​អ្នក​ជិះ​ម៉ូតូ​ជិះ​គេច​រថយន្ត ក៏​ធ្លាក់​ពីលើ​ស្ពានថ្ម​ដែល​ទើប​សាងសង់​ថ្មី​ ។​ ចំណែក​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​ព​ណ៌.ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ​៣A-១១៥៤ ដឹក​ជ័រកៅស៊ូ​ ខណៈ​​ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន ស្ត្រី​រង​របួស​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]