ភ្នំពេញ ៖ ក្រោយពីមានការចុះផ្សាយជុំ វិញ រឿងរ៉ាវដែលនិស្សិតយោធា ពាក់ស័ក្ដិ៤ កន្លះ ឈ្មោះសៅ សិរី ដែលគេដឹងថា ជាកូន ប្រុសឧត្ដម សេនីយ៍ ផ្កាយ ៣ សៅ សារឿន នៅក្រសួងការពារជាតិនោះ ស្ដីពីការជេរ ប្រមាថ កាតទានទៅលើលោកគ្រូនាយក នៅសាកលវិទ្យាល័យ ការពារជាតិរួចមក និស្សិតសៅ សិរី បានចេញមកបដិសេធនិង ច្រានចោលទាំងស្រុង នូវការចោទប្រកាន់ ខាងលើនេះថា ខ្លួនមិនបានធ្វើនោះឡើយ។

និស្សិតសៅ សិរី ដែលគេដឹងថា បាន បញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងវិស័យោធាជា ច្រើននៅបរទេសផងដែរនោះ បានលើក ឡើងថា រូបលោកមិនបាន បើករថយន្ដជ្រែ ពាសពេញបរិវេណសាកលវិទ្យាល័យនោះ ឡើយ ហើយក៏មិនបានជេរប្រមាថកាតទាន និងប្រើពាក្យអសុរសទាំងអម្បាលមាណ ទៅលើលោកគ្រូនាយកនោះទេ ។

និស្សិតរូបនេះ បានលើកឡើងទៀតថា ហើយរឿងស្រវឹង ដែលដូចសេចក្ដីរាយ ការណ៍បាននិយាយនោះ ក៏មិនការពិតដែរ គឺជារឿងខុសទាំងស្រុង ។
យោងតាមការរៀបនៅក្នុងការរបាយ ការណ៍របស់និស្សិតសៅ សិរី បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនរួមជាមួយមិត្ដភក្ដិ ៣-៤នាក់ផ្សេងទៀត បានធ្វើដំណើរតាម រថយន្ដចេញមកពីហូបស៊ុប នៅហាងម៉ាស្ទ័រ ស៊ុបគីស៊ុប ហើយពេលបើករថយន្ដទៅក្នុង បរិវេណសាលា និងរៀបចេញ មកវិញ នោះ ក៏ បានវាក់អឺ និងរថយន្ដមួយគ្រឿងទៀត ដែលមកចំពីមុខ ពេលនោះខ្លួនក៏បាន ចុះពីលើរថយន្ដ ដើម្បីសួរនាំទៅភាគីរថយន្ដ ម្ខាងទៀត ថា តើហេតុអ្វីបានជាបើករថយន្ដ យ៉ាងដូច្នេះ ។ ភ្លាមៗនោះខាងម្ចាស់រថយន្ដ បានឆ្លើយថា តើមិនស្គាល់រូបគេ ពាក់ផ្កាយ ទេ ប៉ុន្ដែនិស្សិតសៅ សិរី ក៏បានឆ្លើយតបទៅ វិញថា ពាក់ផ្កាយ ប៉ុន្ដែបើករថយន្ដយ៉ាងនេះ ទៅវិញ ។

ក្រោយពីមានការតពាក្យតសំដីដាក់គ្នា រវាងនិស្សិតសៅ សិរី និងម្ចាស់រថយន្ដម្ខាង ទៀតនោះ ក៏ស្រាប់តែមាននិស្សិតយោធា មួយចំនួន បានមក សួរនាំ ហើយក៏សម្រប សម្រួល បញ្ចប់ត្រឹមនឹងទៅ រួចមក និស្សិត សៅ សិរី ក៏បានបើករថយន្ដរបស់ខ្លួនបន្ដមក ក្រៅទៀត លុះជិតដល់ខ្លោងទ្វារ ស្រាប់តែ ឃើញមនុស្សមួយក្រុម ខ្លះស្លៀកពាក់ឯក សណ្ឋានជាយោធា និងខ្លះទៀតជា ស៊ីវិល ដែលប្រដាប់កាំភ្លើង និងវិទ្យុទាក់ទង ។

ដោយឃើញមនុស្សមួយក្រុមបែបនេះ សៅ សិរី ដែល កំពុងបើករថយន្ដ ក៏បានសួរនាំ ហើយក៏មានអ្នកខ្លះស្រែកថា ចាប់វាទៅ ប៉ុន្ដែនៅក្នុង ហេតុការណ៍នោះ មានអ្នកស្គាល់ គ្នា ទើប សម្របសម្រួលបញ្ចប់រឿង ដោយ រង់ចាំដោះស្រាយនៅថ្ងៃស្អែក រួចហើយ និស្សិតសៅ សិរី ក៏បានបើករថយន្ដចេញមក បាត់ទៅ ។

តែទោះជាយ៉ាងណា ជុំវិញ ករណីខាង លើនេះ សាច់ញាតិរបស់និស្សិតសៅ សិរី បាន ទទូចសុំស្វែងរកភស្ដុតាង និងសាក្សីមួយចំនួន ដែល បានឃើញហេតុការណ៍និស្សិតសៅ សិរី បើករថយន្ដជ្រែក្នុងបរិវេណសាកលវិទ្យាល័យ និងជេរប្រមាថកាតទានទៅលើនាយក សាលានោះ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ មានសេចក្ដីរាយការណ៍ និងការចោទប្រកាន់ មួយបានកើតឡើង ចំពោះនិស្សិតសៅ សិរី ពាក់ស័ក្ដិ៤កន្លះថា បើករថយន្ដដោយមាន អាការៈស្រវឹងជ្រែនៅក្នុងបរិវេណសាកល វិទ្យាល័យការពារជាតិ ដែលមានទីតាំង នៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយបាន ប្រើពាក្យមិនសមរម្យ ចំពោះលោកគ្រូ នាយកនៅពេលដែលលោកគ្រូនាយក បាន មកប្រដៅ និងប្រាប់កុំឱ្យធ្វើសកម្មភាពបែប នេះ ៕

ដោយ ៖ ស៊ន សុភក្ដ្រ​

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]