ភ្នំពេញ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងប្រទេសកម្ពុជា បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុង ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃច័ន្ទ នៅ Smart Shop សាខាព្រះមុនី្នវង្ស ទៅដល់បុគ្គលិកក្រុមហ៊ុន Smart ភ្ញៀវកិត្ដិយស និង អ្នកសារព័ត៌មានជាច្រើន។

ការបង្ហាញជាលក្ខណៈសាកល្បងនេះមានឈ្មោះថា «ជម្រុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់ ​និងការរស់នៅបែបឌីជីថល» ត្រូវបានចូលរួមជាកិត្តិយសដោយឯកអគ្គរដ្ឋទូត Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករកម្ពុជាទូរគមនាគមន៍កម្ពុជា។ 

ការតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G
ការតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G

ជាមួយនឹងឧបករណ៍អេឡិចរបស់ក្រុមហ៊ុន Huawei ដែលប្រើដោយបច្ចេកវិទ្យា 5G លោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ជាមួយនិង លោក Stjepan Udovicic នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata និងឯកអគ្គរដ្ឋទូត បានបង្ហាញអំពីអត្ថប្រយោជន៍ ពីការប្រើប្រាស់ជាក់ស្ដែងមួយចំនួន ថាតើការតភ្ជាប់បច្ចេកវិទ្យា 5G ដែលផ្ដោតលើ ល្បឿនកម្រិតជីហ្គាបីត ក្នុងមួយវិនាទី (Gbps) និង ការតភ្ជាប់ឧបករណ៍ក្នុងកម្រិតអតិបរមា និងល្បឿនសម្រាប់ការតភ្ជាប់ កាន់តែលឿននិងទុកចិត្តបានបំផុត ដែលនឹងធ្វើឲ្យបទពិសោធន៏ របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង និង ផ្ដល់ជាដំណោះស្រាយ ទៅដល់កម្មវិធីថ្មីៗជាច្រើន។

ការបង្ហាញសាកល្បងកាលពីថ្ងៃច័ន្ទ បានសបញ្ជាក់ពីភាពជាអ្នកនាំមុខគេជានិច្ចរបស់ក្រុមហ៊ុន Smart នៅក្នុង វិស័យ បន្ទាប់ពីប្រតិបត្តិករទូរគមនាគមន៍ចល័តមួយនេះ គឺជាអ្នកដំបូងគេបង្អស់នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការ បច្ចេកវិទ្យា4G ក្នុងឆ្នាំ ២០១៤ និងបន្តបន្ទាប់ដោយបច្ចេកវិទ្យា 4G + នៅឆ្នាំ ២០១៦ និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ ២០១៧ និង 4.5G នៅឆ្នាំដដែល។

លោក Thomas Hundt បានថ្លែងថា៖ 

«ទិសដៅសំខាន់របស់យើង​ គឺធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់ តាមរយៈបណ្តាញបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក និងបច្ចេកវិទ្យាបែបឌីជីថលដ៏ពិសេស ដែលនេះជាមូលហេតុ ដែលយើងខ្ញុំបាននឹងកំពុងបន្តវិនិយោគជាមធ្យម ក្នុងទំហំទឹកប្រាក់ចំនួន ៧០ ទៅ ៨០ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដើម្បីនាំមកនូវសេវាអីុនធឺណិតចល័តកាន់តែមានល្បឿនលឿននៅទូទាំងព្រះរាជាណាចក្រកម្ពុុជា។ សូមមានជំនឿចិត្តចុះថា យើងខ្ញុំនឹងតែបន្តអភិវឌ្ឍន៍បច្ចេកវិទ្យា 4.5G របស់យើងខ្ញុំឲ្យកាន់តែប្រសើរ និងដំណាលគ្នាផងដែរ យើងខ្ញុំក៏ត្រៀមខ្លួនសម្រាប់ទទួលបានអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទំនើបចុងក្រោយ ពិសេសបច្ចេកវិទ្យា 5G »។
Thomas Hundt

ការដាក់បង្ហាញសាកល្បងផ្ទាល់នៃបច្ចេកវិទ្យា 5G នេះ បានបង្ហាញពីលទ្ធភាពជាច្រើនសម្រាប់ពេលអនាគត ដែលអាចតម្រង់ទិសមជ្ឍដ្ឋាននានាជាច្រើនតាមរយៈការផ្លាស់ផ្តូររបៀបនៃការប្រាស្រ័យទាក់ទងគ្នា ពិសេសសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងសេដ្ឋកិច្ច។

លោក Stjepan បានចែករំលែកថា៖

«បច្ចេកវិទ្យា 5G នឹងបង្កើតទំនើបកម្មក្នុងពិភពលោក ដែលយើងរស់នៅតាមរយៈ បញ្ញាសិប្បនិម្មិត ឧបករណ៍ស្វ័យប្រវត្តិប្រើដោយអីុនធឺណិត (IoT) ការវិភាគទិន្នន័យធំៗ និងច្រើនទៀត។ ការបង្ហាញករណីប្រើប្រាស់នៅថ្ងៃនេះ គឺគ្រាន់តែជាលទ្ធភាពតិចតួចនៅឡើយចំពោះបច្ចេកវិទ្យា5Gជារួម។ បច្ចេកវិទ្យា 5G នឹងនាំមកនូវ អុីនធឺណិតដែលមានល្បឿនរហូតដល់កម្រិត ជីហ្គាបីត ក្នុងមួយវិនាទី (Gbps) ដែលនេះពិតជាអត្ថប្រយោជន៍ដ៏ប្រសើរបំផុតសម្រាប់វីឌេអូ និងការទាញយកឯកសារ និងទិន្នន័យដែលមានទំហំធំៗ កម្រិតនៃការបញ្ជូនទិន្ន័យមានល្បឿនលឿនបំផុត ដែលធានាបាននូវទំនុកចិត្ត និងគុណភាពសម្រាប់ការផ្សាយបន្តផ្ទាល់នានាVR និងការលែងហ្គេម ខណៈពេលដែលការ តភ្ជាប់ឧបករណ៍យ៉ាងច្រើន នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនបំផុត ពិសេសសគឺអាចដោះស្រាយនូវបញ្ហកំណើន នៃចំនួនឧបករណ៍ប្រើប្រាស់អីុនធឺណិតដែលបាននឹងកំពុងកើនឡើងយ៉ាងឆាប់រហ័ស»។
ការតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G
ការតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G

ក្រុមហ៊ុនអន្តរជាតិដែលគ្រោងនឹងដាក់ ឲ្យដំណើរការបច្ចេកវិទ្យា 5G នេះ គឺត្រូវបានគេរំពឹងថានឹងមានការកើនឡើងជាច្រើននាបំណាច់ឆ្នាំនេះ។ ក្នុងនោះផងដែរឃើញថាឧបករណ៍ដែលអាចប្រើបច្ចេកវិទ្យា 5G បាន គឺមានវត្តមាននៅលើទីផ្សារកាន់តែច្រើនឡើងៗ។ យើងខ្ញុំរំពឹងថា ការចាប់ផ្តើមដាក់ឲ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាគឺនឹងផ្តោតជាសំខាន់ដំបូង នៅតាមទីកន្លែងដែលមានអ្នកប្រើប្រាស់ច្រើន (hotspots) នៃបណ្តារាជធានីក្រុងសំខាន់ៗ ក្នុងរយៈពេលពីរបីឆ្នាំដំបូង។

លោក Thomas បានបន្ថែមថា៖ 

«ដូចដែលបានបង្ហាញតាមរយៈការសាកល្បងដោយផ្ទាល់នេះ ក្រុមហ៊ុន Smart បាននិងកំពុងពិនិត្យគ្រប់ទិដ្ឋភាពទាំងអស់នៃបច្ចេកវិទ្យាទំនើបនេះ ហើយយើងខ្ញុំក៏បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធានាឲ្យបានថា យើងខ្ញុំនឹងមានភាពរួចរាល់ ក្នុងការវិវឌ្ឍខ្លួនទៅកាន់បច្ចេកវិទ្យា 5G នេះ ។ វិស័យទូរគមនាគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានសក្តានុពល និងឱកាសដ៏ល្អបំផុត ក្នុងការដាក់ឲ្យដំណើការបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅក្នុងអាស៊ាន។ យើងខ្ញុំទន្ទឹងរង់ចាំជានិច្ចក្នុងការធ្វើការយ៉ាងជិតស្និតជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដើម្បីធានាឲ្យបានថាគោលនយោបាយពាក់ព័ន្ធនានា នឹងត្រូវបានរៀបចំឡើង មានភាពសមស្របទៅនឹងគោលបំណងរួម»។
ការតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]