បរទេស៖ ធនាគារ Deutsche បានប្រកាសការកាត់បន្ថយបុគ្គលិកជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រវត្តិសាស្រ្តរហូតដល់ទៅ ១៨,០០០កន្លែង នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ព្រោះតែនេះគឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ធនាគារខ្នាតយក្សមួយនេះ។

ស្របពេលគ្នានេះដែរ គម្រោងជម្រុះបុគ្គលិកនេះបានអនុវត្តន៍បណ្តើរៗហើយ ពោលគឺបុគ្គលិកធនាគារជាច្រើននាក់ ជាពិសេសអ្នករស់នៅក្នុងទីក្រុងឡុងដ៍ និងញូវយ៉ក ទទួលបានសំបុត្របញ្ឈប់ការងារនៅលើតុរបស់ពួកគេជាហូរហែ ដោយប្រាប់ឱ្យពួកគេត្រូវរើអីវ៉ាន់ចេញឱ្យអស់ជាបន្ទាន់នៅក្នុងម៉ោង ១១ព្រឹកកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។

បុគ្គលិកចាកចេញពីធនាគារ Deutsche

ក្នុងនោះដែរ មានបុគ្គលិកជាច្រើននាក់ បានសម្រក់ទឹកភ្នែក ព្រោះពួកគេទើបតែទទួលបានដំណឹងនេះភ្លាមតែប៉ុន្មានម៉ោង មុនការប្រកាសតែប៉ុណ្ណោះ។ ដូច្នេះពួកគេពុំទាន់រកបានការងារថ្មីនៅឡើយទេ។

ស្របពេលគ្នានេះដែរ មានបុគ្គលិកផ្នែក IT នៅក្នុងធនាគារ Deutsche ក្នុងទីក្រុងឡុងដ៍ម្នាក់បាននិយាយថា៖

«ខ្ញុំត្រូវបានគេបញ្ឈប់ពីការងារនៅព្រឹកនេះ។ មានការប្រជុំដ៏លឿនមួយ ហើយក៏បញ្ឈប់ភ្លាមៗយកតែម្តង។»

ដោយឡែក បុគ្គលិកផ្នែកលក់ម្នាក់ទៀតបាននិយាយថា៖

«ខ្ញុំត្រូវបានគេបញ្ឈប់ពីការងារ ហើយខ្ញុំមិនដឹងទៅណាទេពេលនេះ?»

បុគ្គលិកចាកចេញពីធនាគារ Deutsche

យ៉ាងណាមិញ ខាងធនាគារ Deutsche មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ណាមួយពាក់ព័ន្ធទៅនឹងការកាត់បន្ថយបុគ្គលិកច្រើនបែបនេះនោះទេ។

គួរឱ្យដឹងផងដែរថា ធនាគារ Deutsche គឺជាធនាគារខ្នាតយក្សមួយដែលមានទីតាំងធំនៅក្នុងប្រទេសអាល្លឺម៉ង់។ ធនាគារ Deutsche មានសាខាធំៗជាច្រើននៅក្នុងបណ្តាប្រទេស ៥៨ប្រទេស ក្នុងនោះរួមមានសាខានៅក្នុងតំបន់អឺរ៉ុប អាមេរិក និងអាស៊ី។

ដូច្នេះការជម្រុះបុគ្គលិកច្រើនបែបនេះ ក៏អាចនឹងជះឥទ្ធិពលទៅដល់បុគ្គលិកជាច្រើនផ្សេងទៀតនៅតាមបណ្តាប្រទេសទាំង ៥៨នេះផងដែរ៕

បុគ្គលិកចាកចេញពីធនាគារ Deutsche
បុគ្គលិកចាកចេញពីធនាគារ Deutsche
បុគ្គលិកចាកចេញពីធនាគារ Deutsche
បុគ្គលិកចាកចេញពីធនាគារ Deutsche
បុគ្គលិកចាកចេញពីធនាគារ Deutsche
បុគ្គលិកចាកចេញពីធនាគារ Deutsche
បុគ្គលិកចាកចេញពីធនាគារ Deutsche
បុគ្គលិកចាកចេញពីធនាគារ Deutsche
បុគ្គលិកចាកចេញពីធនាគារ Deutsche
ធនាគារ Deutsche

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]