ចិន៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្តែងស្រីជួរមុខរបស់ប្រទេសចិន នាង Fan Bingbing បានប្រកាសចែកផ្លូវគ្នាជាមួយគូដណ្តឹងកាលពីថ្ងៃទី២៧ ខែមិថុនាកន្លងទៅថ្មីៗនេះ។ 

ក្រោយពីប្រកាសចែកផ្លូវគ្នាបាន៣ថ្ងៃ ស្រាប់តែគេប្រទះឃើញពួកគេទាំងពីរណាត់ជួបគ្នា។ដោយឃើញបែបនេះអ្នកគាំទ្រ លួចសង្ស័យនៅក្នុងចិត្តថា ពួកគេប្រហែលអាចត្រលប់មកស្រលាញ់គ្នាវិញម្តងទៀត។ 

ប៉ុន្តែអ្វីៗមិនដូចអ្នកគាំទ្រគិតនោះទេ ព្រោះកាលពីថ្ងៃទី០៨ ខែកក្កដាម្សិលមិញនេះ Fan Bingbing បានដាក់លក់តុក្កតាខ្លាឃ្មុំដែលធ្វើពីផ្កាកុលាបជាច្រើនទង នៅក្នុងវេបសាយOnline របស់មួយទឹក ក្នុងតម្លៃ៧៧០០ដុល្លារ។

ជាមួយគ្នានេះដែល មានប្រភពសារព័ត៌មានប្រទេសចិនមួយបានឲ្យដឹងថា តុក្កតានោះជាកាដូដែល តារាសម្តែងប្រុសLi Chen អតីតគូដណ្តឹង ជាអ្នកទិញឲ្យនាងដោយផ្ទាល់កាលពី២ឆ្នាំមុន។

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រនាំគ្នាបញ្ចេញមតិយោបល់ថា ពួកគេប្រហែលជាបែកគ្នាដាច់ស្រាច់ហើយ។ ម្យ៉ាងវិញទៀត Fan Bingbing ចង់បំភ្លេចរឿងកន្លងមកឲ្យអស់ ទើបនាងសម្រេចចិត្តលក់ របស់ដ៏មានអត្ថន័យរវាងស្នេហ៍របស់ពួកគេទាំងពីរ ដោយគ្មានស្តាយស្រណោះបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing និងអតីតគូដណ្តឹង
Fan Bingbing និងអតីតគូដណ្តឹង
តុក្កតាដែលនាងដាក់លក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]