ភ្នំពេញ៖ ដូចដែលបានដឹងរួចមក ហើយថា F11 Pro ទទួលបានការគាំទ្រពីអតិថិជនជាច្រើន មិនថានៅក្រៅប្រទេស សូម្បីក្នុងប្រទេសកម្ពុជាផងដែរ។ ត្រកូល F11 Pro មាន ៣ ពណ៌ ដែល ធ្វើឲ្យអ្នកប្រើទប់ចិត្តមិនបាន គឺ Aurora Green, Waterfall Gray និង Thunder Balck។ អ្នកទាំងអស់គ្នា ពិតជាមិនជឿឡើយ ថា ពណ៌របស់ F11 Pro នេះអាចបង្កើត ជាសាច់រឿងរ៉ាវ ពីជីវិតរស់ដែលបង្កើតនូវការចងចាំដែលមិនអាចបំភ្លេចបាន។ តោះមកអានរឿងរ៉ាវ របស់បុរសម្នាក់ នៅខេត្តកំពតទាំងអស់គ្នា ថាតើ ផ្នែកមួយនៃសាច់រឿងជីវិតរបស់គាត់ទៅជាយ៉ាងណាដែរ?

“សុភាព(បុរស)ជាយុវជនដែលមកពីខេត្តកំពត មកសិក្សានៅភ្នំពេញបណ្តើរ ធ្វើការនៅហាងកាហ្វេបណ្តើរ និង ជាពិសេសសុភាពមានឆន្ទៈចង់រៀបការជាមួយ រស្មី(នារី)ដែលជាមនុស្សស្រីដែលខ្លួនស្រលាញ់ជាទីបំផុតបន្ទាប់ពីក្រុមគ្រួសាររបស់ខ្លួន។ ប៉ុន្តែអ្វីដែលធ្វើឲ្យសុភាពនៅតែគិតច្រើន ព្រោះតែគ្រួសាររស្មីមានជីវភាពល្អប្រសើរជាងខ្លួន រហូតដល់ពេលខ្លះសុភាពអង្គុយតូចចិត្តនឹងវាសនាខ្លួនឯង ប៉ុន្តែសុភាពមិនដែលបោះបង់ការតស៊ូរបស់ខ្លួនទេ ព្រោះតាំងពីស្រលាញ់គ្នាមក រស្មីមិនដែលនិយាយថាបោះបង់សុភាព ឬ ប្រកាន់វណ្ណៈជាមួយដៃគូរបស់នាងឡើយ។ ជារៀងរាល់ថ្ងៃសុភាពមិនសូវមានពេលវេលាកំដរសង្សាររបស់ខ្លួនចេញទៅខាងក្រៅដូចគេឯងច្រើនឡើយ ព្រោះសុភាពរវល់ថែមម៉ោងនៅហាងកាហ្វេ និងស្វ័យសិក្សា ។ ជារៀងរាល់យប់ពួកគេតែងតែ SMS រកគ្នា និង និយាយទូរស័ព្ទជាមួយគ្នាបន្តិចបន្តួច ប៉ុន្តែមិនដែលនិយាយ Video Call ទេ ព្រោះតែសុភាពប្រើទូរស័ព្ទមិនទំនើប និង ត្រូវការពេលវេលាសម្រាកយកកម្លាំងធ្វើការងារ។ ព្រឹកស្អែកជាថ្ងៃដែលរស្មីនឹងត្រូវទទួលសញ្ញាបត្រ័ នាងនៅតែរក្សាទំនាក់ទំនងជាមួយសង្សាបណ្តូលចិត្តរបស់នាងដដែល និង បានសួរនាំសុភាពថាអាចទៅជួបនាង និង លើកទឹកចិត្តនាងបានអត់ “មិនបាច់មានអីឲ្យអូនក៏បានដែរ ព្រោះអូនចង់ឲ្យបងទៅ នឹងចង់ឃើញមុខបងនៅទីនោះដែរ”! ចំណែកសុភាពវិញបានតបថា “បងមិនហ៊ានសន្យាទេ ព្រោះនៅហាងកាហ្វេរវល់ខ្លាំងណាស់ ប៉ុន្តែបងនឹងឆ្លៀតឲ្យខានតែបានដើម្បីមនុស្សដែលបងស្រលាញ់” ។
F11 Pro

ស្អែកឡើងនៅពេលដែលរស្មីទទួលសញ្ញាបត្រ័រួចរាល់ហើយ នាងនៅមិនសុខទេ ភ្នែករស្មីបានសំលឹងស្វែងរកសុភាពដែលជាគូស្នេហ៍របស់ខ្លួន ក៏ប៉ុន្តែនៅតែមិនឃើញ រហូតដល់នាងដើរចេញមកខាងក្រៅជាមួយគ្រួសារ នាងបានឃើញបុរសម្នាក់ស្ថិតក្នុងសំលៀកបំពាក់ជាបុគ្គលិកហាងកាហ្វេរត់មកជូនផ្កាមួយបាច់តូចល្មមដល់នាង ព្រមទាំងនិយាយថា៖

ជូនពររស្មីជោគជ័យក្នុងជីវិតចាប់ពីថ្ងៃនេះតទៅ! នាងងើបមុខយឺតៗសំលឹងមើលមុខបុរសនោះ រួចនិយាយថាឯណាសុភាព ម៉េចបានជាវណ្ណៈ(មិត្តភក្រ័្កសុភាពនៅហាងកាហ្វេ) មកទីនេះទៅវិញ? តើគេពិតជារវល់ដល់ថ្នាក់ដកខ្លួនមិនបានមែនទេ? រស្មីខឹង រស្មីអន់ចិត្ត និងសោកស្តាយ! ដោយនាងមិនទទូលបាច់ផ្កានោះទេ នាងបម្រុងដើរចេញ ស្របពេលនោះវណ្ណៈបានឃាត់រស្មី និង អង្រួនខ្លួនរស្មី នឹងប្រាប់ថា “ សុភាពទៅហើយ គេអត់ត្រលប់មកវិញទេ!!”។

រស្មីសំលឹងមើលវណ្ណៈ ដោយគំហកថា៖ គេទៅណា? គេមិនដែលទៅណាដោយមិនប្រាប់ខ្ញុំទេវណ្ណៈ។ វណ្ណៈបន្លឺថា៖ គេបានស្លាប់ហើយ សុភាពស្លាប់ហើយរស្មី! ដោយគ្រោះថ្នាក់ចរាចណ៍ ដោយគេបានបើកម៉ូតូ ទៅផ្ទះលឿនពេកដើម្បីយកលុយដែលសន្សំទុកជាយូរមកហើយនោះ ទៅទិញកាដូជូនរស្មីក្នុងថ្ងៃនេះ គេស្លាប់ហើយរស្មី!!! ប៉ុន្តែមុនពេលដែលគេស្លាប់នៅមន្ទីរពេទ្យ គេផ្តាំខ្ញុំយករបស់នេះ មកឲ្យរស្មីជាពិសេស! គេពិតជាចង់មកជួបរស្មីណាស់ តែគេមិនអាចធ្វើបាន។

រស្មីទន់ជង្គុង យំបោកខ្លួនយ៉ាងសោកស្តាយ ទាំងដៃអោបបាច់ផ្កានោះ រួចនាងក៏បានស្ទាបក្នុងបាច់ផ្កានោះមានបង្កប់នូវទូរស័ព្ទស៊េរីថ្មី F11 Pro ពណ៌ Aurora Green ដែលជារបស់ដែលនាងធ្លាប់ប្រាប់សុភាពថានាងស្រលាញ់ពណ៌ហ្នឹងណាស់បង! សុភាពបានត្រឹមញញឹម និង លួចទិញឲ្យរស្មីដោយមិនដឹងខ្លួន។ រស្មីបានរក្សាបាច់ផ្កានោះ និងតែងតែចាត់ទុកទូរស័ព្ទ F11 Pro 128GB ពណ៌ Aurora Green លើសពីការចងចាំ និង ជាកម្លាំងចិត្ត រវាងពួកគេ ជាកាដូដែលមិនអាចកាត់ថ្លៃបានតែមួយគត់ ប្រៀបដូចជាសុភាពដូច្នោះដែរ! រស្មីមិនបានបន្ទោសអ្នកណាទេ នាងនៅតែចងចាំពាក្យជូនពររបស់សុភាពរហូតក្លាយជាមនុស្សរឹងមាំ និង ទទួលបានភាពជោគជ័យច្រើន នាងបានបំផុសគំនិតជាច្រើនទៅដល់ក្រុមយុវវ័យឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន គ្រប់ពេលវេលា និង ចែករំលែកភាពតស៊ូរបស់សុភាព និង ភក្តីភាពរបស់សុភាព គឺអ្វីៗដើម្បីមនុស្សដែលខ្ញុំស្រលាញ់ ដូច្នេះខ្ញុំត្រូវតែញញឹមនឹងតស៊ូដើម្បីមនុស្សដែលខ្ញុំស្រលាញ់ដូចគ្នា រស្មីគ្មានវិប្បដិសារីនោះទេ នាងពិតជាមានមោទនភាព ចំពោះឆន្ទៈរបស់សុភាពខ្លាំងណាស់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]