អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានចូលខ្លួនមកប្រជែង PSG និង Arsenal ក្នុងការនាំយកខ្សែបម្រើ Chelsea កីឡាករ Tiemoue Bakayoko

កីឡាករ Tiemoue Bakayoko

Tiemoue Bakayoko ត្រូវបានក្លិបនៅអ៊ីតាលី AC Milan ដែលមានលោក Gennaro Gattuso ជាអ្នកចាត់ការទូទៅ ខ្ចីជើងកាលពីរដូវកាលមុន ប៉ុន្តែទម្រង់លេងរបស់គេនៅក្របខណ្ឌ Serie A ហាក់មិនមានអ្វីលេចធ្លោនោះទេ។

កីឡាករ Tiemoue Bakayoko

យ៉ាងណាមិញ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ត្រូវបានគេដឹងថាកំពុងតែតាមប្រមាញ់ Bakayoko យកទឹកដីបារាំងវិញ ប៉ុន្តែត្រូវប្រឈមមុខជាមួយជើងខ្លាំងនៅអង់គ្លេសពីរគឺ Arsenal និង Man UTD។

បើតាមកាសែតកីឡា RMC Sport បានចុះផ្សាយថាក្លិបបិសាចក្រហម Manchester United បានយល់ព្រមឲ្យខ្សែបម្រើពីររូបចាកចេញគឺ Paul Pogba និង Nemanja Matic ដែលនេះជាហេតុផលនាំឲ្យលោក Ole Gunnar Solskjaer កំពុងតែសម្លឹងមើលកីឡាករមកជំនួសពួកគេ ស្របពេលដែលកីឡាករដែលអាចមកជំនួសរួមមាន Sean Longstaff របស់ Newcastle, Bruno Fernandes របស់ Sporting Lisbon និង Bakayoko របស់ Chelsea នេះឯង។

កីឡាករ Tiemoue Bakayoko

ងាកមកមើល Arsenal វិញអ្នកចាត់ការទូទៅលោក Unai Emery កំពុងតែពង្រឹងសមត្ថភាពក្រុមរបស់ខ្លួនឡើងវិញ ដោយផ្ដោតទៅលើតំបន់បម្រើ ក្រោយមិនបានលេងពានរង្វាន់ UEFA Champions League ហើយលោកមានការចាប់អារម្មណ៍ក្នុងការនាំយក Bakayoko មកកាន់កីឡដ្ឋាន Emirate Stadium។ ខណៈមានដំណឹងលេចលឺមកថាអនាគតរបស់ខ្សែបម្រើ Bakayoko នឹងត្រូវបានទម្លាយជាផ្លូវការនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀត។

កីឡាករ Tiemoue Bakayoko

គួររបញ្ជាក់ផងដែរថា Bakayoko បានចូលរួមជាមួយតោខៀវ Chelsea កាលពីឆ្នាំ ២០១៧ ដោយរកគ្រាប់បាល់បាន ២គ្រាប់ ក្នុងការបង្ហាញខ្លួន ២៩ប្រកួត ក្រោយផ្លាស់មកពីក្លិបបារាំង Monaco មុនត្រូវ AC Milan ខ្ចីជើងកាលពីរដូវកាលមុន៕

ប្រភព៖ FOX SPORT ASIA 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]