ភ្នំពេញ៖ កាលពីព្រឹកមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្ងាត់ៗក៏លេចមុខនូវតារាសម្តែងប្រុសអន្តរជាតិជើងចាស់ ដ៏មានប្រជាប្រិយភាព នៅលើទឹកដីកម្ពុជា ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើបនៅក្នុងចិត្ត ពេលបានឃើញលោកនៅក្រៅ។

ដែលក្នុងនោះគឺ តារាសម្តែងប្រុស អន្តរជាតិមកពីប្រទេសសិង្ហបុរី Christopher Lee ហៅ«យ៉ាង គួ» បានមកដល់ខ្មែរ ជាមួយនឹងការបង្ហាញនូវស្នាមញញឹម និងភាពរីករាយ ក្នុងការបំពេញការងារជាមួយនឹងតារាស្រីខ្មែរ ពេជ្រ សិរីរត្ន័  នាព្រឹកមិញនេះ។

មិនត្រឹមតែប៉ុណ្ណោះតារាទាំង២ដួងនេះ បានបង្ហាញនូវសកម្មភាពយ៉ាងស្និទ្ធិស្នាល យ៉ាងគួរឲ្យសរសើរ ទោះបីនេះជាលើកដំបូងនៅក្នុងការធ្វើការងារជាមួយគ្នាយ៉ាងណាក្តី។

ទន្ទឹមនឹងនេះដែរ ឃើញថាបណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចាប់អារម្មណ៍ទៅលើរូបសម្រស់របស់តារាប្រុសរូបនេះគ្រប់គ្នា ដែលទោះជាមានវ័យកាន់តែច្រើនយ៉ាងក្តី តែសម្រស់នៅក្រៅមើលទៅនៅតែសង្ហាដដែល ស្របពេលដែលមើលដល់ខ្មែរលើកនេះលោកស្លៀកពាក់យ៉ាងសាមញ្ញបំផុត៕

សូមទស្សនារូបភាពខាងក្រោមនេះ 

Christopher Lee ហៅ«យ៉ាង គួ»
Christopher Lee ហៅ«យ៉ាង គួ»
Christopher Lee ហៅ«យ៉ាង គួ» មកខ្មែរព្រឹកមិញ
Christopher Lee ហៅ«យ៉ាង គួ» មកខ្មែរព្រឹកមិញ
Christopher Lee ហៅ«យ៉ាង គួ» មកខ្មែរព្រឹកមិញ
Christopher Lee ហៅ«យ៉ាង គួ» មកខ្មែរព្រឹកមិញ
Christopher Lee ហៅ«យ៉ាង គួ» មកខ្មែរព្រឹកមិញ
Christopher Lee ហៅ«យ៉ាង គួ» មកខ្មែរព្រឹកមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]