ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយ ពីទំនាក់ទំនងស្នេហារបស់គូស្នេហ៍តារាសម្ដែង កញ្ញា Gyeon Seo និង តារាប្រុសលោក Hunz ដែលទើបតែចាប់ផ្ដើមបើកបង្ហាញឲ្យមហាជនបានដឹងលឺ កាលពីពេលថ្មីៗនេះផងដែរ។

ដោយឡែក បើងាកទៅមើលពីអតីតកាល មិត្តប្រុសរបស់តារាស្រី កញ្ញា Gyeon Seon ការពិតលោកក៏ត្រូវមហាជនគ្រប់គ្នាបានស្គាល់ផងដែរថា គឺជាអតីតសង្សាររបស់តារាស្រី កញ្ញា Ice Preechaya ដែលតារាស្រីទាំងពីរនេះ ក៏ត្រូវជាមិត្តសម្លាញ់នឹងគ្នាផងដែរ។ ប៉ុន្តែបន្ទាប់ពីតារាស្រី Ice បានប្រកាសដំណឹងចែកផ្លូវនឹងមិត្តប្រុស រួចតារាស្រី Gyeon Seon ក៏បង្ហាញទំនាក់ទំនងនឹងមិត្តប្រុស ដែលជាអតីតគូស្នេហ៍របស់មិត្តសម្លាញ់ ពេលនោះក៏កើតជារឿងមិត្តដណ្ដើមសង្សាររបស់មិត្ត រហូតធ្វើឲ្យតារាស្រីទាំងពីរ ចាប់ផ្ដើមផ្ដាច់ទំនាកទំនងជាមិត្តភក្តិនឹងគ្នាតែម្ដង។

យ៉ាងណាមិញ ទោះបីមានការលេចលឺថាតារាស្រី កញ្ញា Gyeon Seon ដណ្ដើមសង្សារមិត្តភក្តិក៏ពិតមែន ប៉ុន្តែនាង និងមិត្តប្រុស លោក Hunz ហាក់មិនបានខ្វាយខ្វល់អ្វីឡើយ ដោយពួកគេទាំងពីរ ថែមទាំងមានភាពផ្អែមល្ហែមជាមួយគ្នា ស្ទើរតែគ្រប់ទិសទីឲ្យតែនៅជិតគ្នាផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

Gyeon Seon
Ice និងអតីតមិត្តប្រុស
Gyeon Seon ​និងមិត្តប្រុស
Gyeon Seon ​និងមិត្តប្រុស
Gyeon Seon ​និងមិត្តប្រុស
Gyeon Seon ​និងមិត្តប្រុស
Gyeon Seon ​និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]