ថៃ៖ បើនិយាយពីបទចម្រៀងKpop មានចំណងជើងថា “Kill This love” របស់ក្រុម BLACKPINK ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ជាមិនខាននោះទេ ព្រោះថា​បទចម្រៀងមួយបទនេះ ពិតជាល្បីកក្រើកខ្លាំង នៅក្នុងវិស័យKpopជំនាន់នេះ។

តួយ៉ាង ទន្ទឹមនឹងភាពល្បីល្បាញនៃបទ “Kill This Love” របស់ក្រុម BLACKPINK គេសង្កេតឃើញថា តាមបណ្តាប្រទេសជាច្រើនបានយកបទចម្រៀងនេះ មករាំ Cover តាមដោយបង្ហោះវីដេអូនៅលើបណ្តាញសង្គមយូធូប ដែលមានស្ទីលនៃប្លង់ថត និងការរៀបចំខ្លួនប្លែកៗពីគ្នា។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ មានរឿងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន នៅលើបណ្តាញសង្គម នៅពេលដែលឃើញក្រុមក្មេងៗជនជាតិថៃមួយក្រុម មានឈ្មោះថា “DEKSORKRAO” បាននាំគ្នាថតវីដេអូ Cover បទ “Kill This Love” បង្ហោះនៅលើបណ្តាញសង្គម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវីដេអូ Cover បទចម្រៀងនេះ មានប្លង់ និងបច្ចកទេសថត ស្ទើរតែដូច MV ម្ចាស់ដើម ១០០ភាគរយទៅហើយ គ្រាន់តែវីដេអូ Cover នេះធ្វើជាទម្រង់បែបកំប្លែងតែប៉ុណ្ណោះ។

គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយសម្រាប់ក្រុមក្មេងៗ DEKSORKRAO រាំCoverតាមបទ Kpop នោះទេ ហើយពីមុនមកពួកគេធ្លាប់ទទួលការចាប់អារម្មណ៍ខ្លាំង ពេលថតបទ “Du Ddu Du Ddu” របស់ BLACKPINK និងក្រុមដទៃទៀតផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ក្រុមក្មេងៗថៃ
BLACKPINK
ក្រុមក្មេងៗថៃ
BLACKPINK
ក្រុមក្មេងៗថៃ
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]