អេស្ប៉ាញ៖ នាយកផ្នែកកីឡារបស់ក្លិប Napoli លោក Cristiano Giuntoli ត្រូវបានគេដឹងថាកំពុងតែស្ថិតនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដើម្បីពិភាក្សាក្នុងការនាំយកកីឡាករ James Rodriguez មកលេងនៅទឹកដីអ៊ីតាលី។

កីឡាករ James Rodriguez

Real Madrid ទាមទាតម្លៃខ្លួន ៤២លានផោនសម្រាប់ខ្សែប្រយុទ្ធជម្រើសជាតិកូឡាំប៊ី James ប៉ុន្តែ Napoli ចង់នាំយករូបគេក្នុងលក្ខខណ្ឌខ្ចីជើង និងទិញផ្ដាច់នាពេលក្រោយ។

កីឡាករ James Rodriguez

“គំនិតរបស់យើងគឺការលេងមួយដែលមានគុណភាព។ James គឺជាកីឡាករមួយរូបដែលខ្ញុំបានស្គាល់ច្បាស់ គេគឺជាកីឡាករដែលមានសក្ដានុពលមួយរូប។ ស្ដាយណាស់ដែលពេលនេះគេមិនមែនជាកីឡាកររបស់ Napoli។” សម្ដីរបស់លោក Carlos Ancelotti អ្នកចាត់ការទូទៅក្លិប Napoli។

លោក Carlos Ancelotti

ការប្រកាសជាផ្លូវការអាចនឹងធ្វើឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខ គឺបន្ទាប់ពី Real Madrid សម្រេចចិត្តរួចរាល់ក្នុងការអនុញ្ញាតឲ្យ James ចាកចេញនារដូវក្ដៅនេះ ខណៈពេលនេះ James កំពុងតែសម្រាកលំហែកាយបន្ទាប់ពីជួយកូឡាំប៊ីក្នុងពានរង្វាន់ Copa America 2019 ដោយរង់ចាំឲ្យ Napoli, Real Madrid និងភ្នាក់ងាររបស់គេពិភាក្សាគ្នា។

កីឡាករ James Rodriguez

គួរបញ្ជាក់ផងដែរថា James Rodriguez ត្រូវបានក្លិបយក្សអេស៉្បាញទិញពី Monaco ក្នុងតម្លៃខ្លួន ៧៥លានអឺរ៉ូក្រោយបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងព្រឹត្តិការណ៍ World Cup 2014 ប៉ុន្តែក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Zidane កីឡាករមុខស្រស់រូបនេះមិនសូវមានឱកាសបង្ហាញខ្លួននោះទេ ដោយត្រូវ Bayern Munich ខ្ចីជើងអស់ពីររដូវកាល៕

កីឡាករ James Rodriguez
កីឡាករ James Rodriguez

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]