ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​ពី​នគរបាល​បានឱ្យ​ដឹង​ថា មានករណី​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះបាន​​កើតឡើង​រវាង​រថយន្ត​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​ដែល​មាន​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៩ តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១៨៨-១៨៩ ស្ថិត​ក្នុងភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ។

រថយន្ត​ទាំង​៤​គ្រឿង​ខាងលើ​នោះ​រួម​មាន៖

១-​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-៩៩៩៣ បើកបរ​ដោយ​ឈ្មោះ ម៉ៃ តុលា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ព្រេច ឃុំ​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។

២-​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្តាល ២C-៨៩៣៩ បើកបរ​ដោយ​ឈ្មោះ ចែ​ម បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

៣-​រថយន្ត​ម៉ាក​ព្រូស ព​ណ៍​ផ្សែង​បារី ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AW-៨២៩៦ បើកបរ​ដោយ​ឈ្មោះ ឈ​ន រតនា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

​៤-​រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣A-០២២៥ (អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​)​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​៤​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទួល​ទទឹង​ដើម្បី​ចាត់ការ​បន្ត​នៅ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]