ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីថ្មីនេះៗតារាសម្ដែងស្រីដ៏ស្រស់សោភា អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់ខ្លួន រៀបការជាមួយកម្លោះខ្មែរដែលរស់នៅ អាមេរិក មានរូបរាងសង្ហាខ្លាំងមិនចាញ់តារាៗក្នុងស្រុកនោះទេ។

ជាមួយគ្នានេះដែរ ក្នុងពិធីមង្គលការរបស់អ្នកនាង អ៊ុន អាលីហ្សា គេសង្កេតឃើញមានវត្តមានរបស់ សិល្បករ-សិល្បការិនី យ៉ាងច្រើនបានចូលរួមក្នុងរាត្រីនោះ មើលទៅពិតជាអធិកអធមខ្លាំងមែនទែន។

ជាក់ស្ដែង កាលពីថ្មីៗនេះបើតាមការបង្ហោះ របស់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង អ៊ុន អាលីហ្សា បានបង្ហោះរូបភាពជាច្រើន ក្នុងដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ទៅលើរូបភាពទាំងអស់នោះ។ ក្នុងការបង្ហោះនោះផងដែរ គេសង្កេតថា អ៊ុន អាលីហ្សា និងស្វាមី បានបង្ហាញពីសម្មភាពយ៉ាងស្និទ្ធស្នាល ផ្អែមល្ហែមប្រកបទៅសុភមង្គលតែម្ដង។

គួរឲ្យដឹងផងដែរថា នៅសល់មិនប៉ុន្មានថ្ងៃទៀតនោះ ស្វាមីដ៏ស្រស់សង្ហាររបស់ អ៊ុន អាលីហ្សា នឹងត្រឡប់ទៅកាន់ សហរដ្ឋអាមេរិក វិញហើយ រីឯចំណែក អាលីហ្សា វិញមិនថាបន្តការងារសិល្បៈទៀត ឬមួយយ៉ាងណានោះទេ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី
អាលីហ្សា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន អាលីហ្សា