ភ្នំពេញ៖ អតិថិជនដែលកំពុងតែកាន់ប្រើស្មាតហ្វូនទាំងអស់ពិតជាដឹងច្បាស់ហើយពីចំណុចពិសេសៗរបស់ស្មាតហ្វូន សាមសុង ក្នុងពេលបច្ចុប្បន្ននេះ។ បើយើងនិយាយឱ្យសាមញ្ញទៅអ្នកប្រើប្រាស់រូបណាដែលមិនត្រូវការស្មាតហ្វូនដែលមានល្បឿនលឿន អាចផ្ទុកឯកសារ និងរូបថតបានច្រើន ថតបានច្បាស់ និងប្រើប្រាស់បានយូរ! ពិតមែនអត់?

ពិតណាស់ជាមួយនឹងតម្រូវការចាំបាច់ទាំងអស់នេះហើយ ទើបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវស្មាតហ្វូន Samsung Galaxy A80 ស៊េរីទំនើបចុងក្រោយសម្រាប់អតិថិជនទាំងអស់គ្នា។ ជាក់ស្តែងក្រោយពីស្មាតហ្វូននេះដាក់សម្ពោធលក់ជាផ្លូវការរួចមកកាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការស្ញប់ស្ញែង និងសរសើរខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់ទាំងអស់។

Galaxy A80
Galaxy A80

សូមបញ្ជាក់ថាចំណុចដែលអស្ចារ្យ និងលេចធ្លោបំផុតសម្រាប់ Samsung Galaxy A80 នេះដែលអាចធ្វើឱ្យលោកអ្នកលង់ចិត្ត និងមិនសរសើរមិនបាននោះគឺ៖

* Rotate Camera: ជាកាមេរ៉ាបង្វិលឆ្លាស់គ្នាទាំងមុខ និងក្រោយលើទីតាំងតែមួយជាមួយនឹងរចនាបទថ្មីប្លែកដាច់គេទាំងអស់ក្នុងពិភពលោក។
* Very Big Pixel Camera (48MP + 8MP+ 3D ToF Sensor): មិនថាថតរូប ថតវីដូអូ ឬ Live លើបណ្តាញសង្គម (Facebook, Instagram) នោះទេគឺពិតជាច្បាស់ល្អឥតខ្ចោះតែម្តង។
* Big Full Screen (6.7”): ជាទំហំអេក្រង់ដែលធំពេញតួប្រភេទ New Infinity Display ស្ទើរតែគ្មានគែមលើពិភពលោក។
* Super AMOLED: បង្ហាញរូបភាពបានច្បាស់ម៉ត់ ត្រជាក់ភ្នែកយ៉ាងល្អឥតខ្ចោះ!
* Long Battery: ទំហំថ្ម 3,700 mAh អាចប្រើប្រាស់បានយូរ។

នៅមិនទាន់អស់នៅឡើយទេ សម្រាប់ចំណុចពិសេសអស្ចារ្យរបស់ Samsung Galaxy A80 នេះ គ្រាន់តែប៉ុន្មានចំណុចខាងលើគឺអាចធ្វើឱ្យលោកអ្នកដកចិត្តពុំរួចបាត់ទៅហើយ ដូច្នេះប្រសិនបើអតិថិជនទាំងអស់ចង់ដឹងកាន់តែច្បាស់ថា Galaxy A80 នេះល្អអស្ចារ្យ និងឡូយប៉ុណ្ណានោះ កុំនៅចាំអីទៀត! សូមអញ្ជើញទៅជាវ និងកាន់ផ្ទាល់ដោយខ្លួនឯងភ្លាមទៅ។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232៕ 

Galaxy A80
Galaxy A80
Galaxy A80
Galaxy A80

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]