ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីលោក គឹម សីហា បានប្រារព្ធធ្វើកម្មវិធីខួបកំណើត យ៉ាងអធិកអធម សម្រាប់កូនស្រីជាទីស្រលាញ់មានឈ្មោះថា ម៉ូម៉ូ គម្រប់ឈានចូលអាយុ ១ ខួប។

ក្នុងនោះដែរ គេសង្កេតឃើញថា អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ព្រមទាំងកូនស្រី បានរៀបចំខ្លួនបែបក្នុងរឿង Avenger ដែលមើលទៅពិតជាប្លែកភ្នែក និងចាប់អារម្មណ៍ខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ ទន្ទឹមនឹងការតុបតែងខ្លួនយ៉ាងប្លែករបស់ម្ចាស់កម្មវិធី គេក៏សង្កេតឃើញតារាសម្តែងដ៏មានប្រជាប្រិភាពមួយរូបគឺកញ្ញា ម៉ាក សែនសូនីតា ហៅតូតា ក៏មានការតុបតែខ្លួនមិនណយ មិនចាញ់ម្ចាស់កម្មវិធីប៉ុន្មានដែរ ដោយរូបនាងបានតែងខ្លួនបែបជាតួអង្គរឿង Maleficent ដែលមើលទៅ ពិតជាទាក់ភ្នែកមែនទែន។

ទោះជាយ៉ាងណាក្តីសម្រាប់កម្មវិធីនេះ មិនមែនមានតែកញ្ញា តូតា ដែលជាភ្ញៀវកិត្តិយសតុបតែងខ្លួនប្លែកនោះទេ ក៏ប៉ុន្តែគេសង្កេតឃើញមានតារាៗ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើន បានរៀបចំ និងតុបតែងខ្លួនប្លែកៗ ដែលទាំងនេះពិតជាកម្រនឹងបានឃើញមែនទែន សម្រាប់ការប្រារព្ធធ្វើពិធីខួបកំណើត ដែលមានការរៀបចំខ្លួនបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ថ្ងៃកំណើតម៉ូម៉ូ
ថ្ងៃកំណើតម៉ូម៉ូ
ថ្ងៃកំណើតម៉ូម៉ូ
ថ្ងៃកំណើតម៉ូម៉ូ
ថ្ងៃកំណើតម៉ូម៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ