ថៃ៖ អតីតតួឯកប្រុសក្នុងខ្សែភាពយន្តរឿង «Love Sick» តារាប្រុសរូបសង្ហា លោក White Nawat ទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសម្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ សម្រេចទៅតាមក្ដីប្រាថ្នារបស់ខ្លួនផងដែរ។

ដោយឡែក បន្ទាប់ពីបានបញ្ចប់ការសិក្សា មិនប៉ុន្មានថ្ងៃ អ្វីដែលធ្វើឲ្យមហាជនសសើរមិនដាច់ពីមាត់ គឺថាតារាសម្ដែងប្រុសវ័យក្មេង លោក White ក៏បំពេញតួនាទីជាកូនប្រុសល្អ និងជាពិសេសបានតាំងចិត្តជ្រះថ្លា បួសជាសង្ឃដើម្បីសងគុណឪពុកម្តាយ ហើយក៏ដូចជាបានសិក្សាស្វែងយល់ផ្លូវធម៌ នៅក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើន ក៏បានលាន់មាត់សរសើរពីទឹកចិត្ត របស់តារាប្រុសរូបនេះ ដោយលោកមិនត្រឹមតែមានរូបរាងសង្ហាក្មេងតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានភាពកតញ្ញូចំពោះឪពុកម្តាយថែមទៀតផង។

លើសពីនេះ អ្នកគាំទ្រក៏បានធ្វើការជូនពរទៅកាន់ ភិក្ខុ White ឲ្យសម្រេចបាននូវ ផ្លូវព្រះធម៌ដ៏សែនជ្រះថ្លានេះ បានដោយជោគជ័យ ព្រមទាំងឆាប់វិលត្រឡប់មកជួបអ្នកគាំទ្រវិញ ក្នុងពេលខាងមុខនេះផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ពិធីបួសរបស់ ភិក្ខុ White
ពិធីបួសរបស់ ភិក្ខុ White
ពិធីបួសរបស់ ភិក្ខុ White
ពិធីបួសរបស់ ភិក្ខុ White
ពិធីបួសរបស់ ភិក្ខុ White
ពិធីបួសរបស់ ភិក្ខុ White
ពិធីបួសរបស់ ភិក្ខុ White
ពិធីបួសរបស់ ភិក្ខុ White

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]