ថៃ៖ រឿងភាគថ្មី «Nee Ruk Nai Korng Fai» ដែលជាការជួបសម្តែងគូជាមួយគ្នាលើកដំបូង រវាងតារាសម្តែងប្រុស Alek Teeradetch និងតារាសម្តែងស្រីវ័យក្មេង Patricia Good កំពុងទទួលបានការចាប់អារម្មណ៍ និងមានអ្នកគាំទ្រលើកយកមកនិយាយគ្រប់ៗគ្នា។

ជាក់ស្តែងរឿងនេះទទួលបានគាំទ្រយ៉ាងខ្លាំង ទាំងសាច់រឿង និងការសម្តែងរបស់ពួកគេទាំងពីរ មានភាពស៊ីសង្វាក់គ្នា ធ្វើឲ្យអ្នកទស្សនាហើយជក់ចិត្តដិតអារម្មណ៍។ 

ទៀតសោតលោក Alek Teeradetch ដែលជាតួឯកប្រុស សប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលរឿងទទួលបានការគាំទ្របែបនេះ ព្រោះនេះជារឿងដែលលោកព្យាយាមសម្តែងឲ្យបានល្អខ្លាំងបំផុត។

ជាមួយគ្នានេះដែរ Alek Teeradetch បានត្អូញថា រឿងនេះពិបាកខ្លាំងសម្រាប់លោក ព្រោះភាគច្រើនលោកតែងសម្តែងជាតួកំប្លែង លេងសើចច្រើនជាដើម។ ប៉ុន្តែសម្រាប់រឿងនេះលោកត្រូវផ្លាស់ប្តូរទាំងស្រុង ដោយត្រូវសម្តែងជាតួស្ងៀមស្ងាត់ ហើយមានឈុតកម្សត់ច្រើន នៅក្នុងរឿងនេះលោកស្ទើរតែគ្មាន ឈុតញញឹមទាល់តែសោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងសម្តែងរបស់លោក មិនអត់ប្រយោជន៍ទេ ព្រោះរឿងនេះ មានតែពាក្យសរសើរពីអ្នកទស្សនាមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖

Alek Teeradetch
Alek Teeradetch
Alek និង Patricia
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]