រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​វ័យ​28​ឆ្នាំ​សង្ស័យមាន​វិបត្តិ​​ស្នេហា ឬ​វិបត្តិ​គ្រួសារ បាន​សម្រេចចិត្ត​គិត​ខ្លី​លោក​ទឹក​សម្លាប់​ខ្លួន​នៅ​ជ្រោយចង្វារ​ត្រើយ​ខាងកើត ប៉ុន្តែ​សំណាងល្អ​ពេល​លោត​ចុះ​ទៅ​ទើរ​នៅ​គុម្ព​ត្រែង​រង​របួស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​3​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​9 ខែកក្កដា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​នៅ​ចំណុច​មាត់ទន្លេ​ផ្លូវ​ទៅ​អូ​តែ​ល​សុខា ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ដែល​លោតទឹក​សម្លាប់​ខ្លួន​មានឈ្មោះ ស្រី ចិន ភេទ​ស្រី អាយុ​28​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​មិនដឹង​ថា គាត់​មាន​វិបត្តិ​គ្រួសារ ឬ​មួយ​វិបត្តិ​ស្នេហា​នោះ​ទេ បានជា​គិត​ខ្លី​ជិះ​ម៉ូតូ​កង់​បី​មក​ឈប់​នៅ​មាត់ទន្លេ​ត្រើយ​ខាង​កើត រួច​ផឹកស្រា​ក្រឡុក​អស់ មួយសន្ទុះ​ក៏​សម្រេចចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន តែ​សំណាងល្អ​ពេល​លោត​ទៅ​មិន​បាន​ចូល​ទៅ​ក្នុង​ទន្លេ​នោះ​ទេ ក៏​ទើរ​ចំ​គុម្ព​ត្រែង បណ្តាល​ឱ្យ​រង​របួស​សន្លប់​ស្តូកស្តឹង និង​ចេញ​ឈាម​តាម​ច្រមុះ ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ជ្រោយចង្វារ និង​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ ដោយ​យក​ខ្សែ​មក​រឹត និង​ចង​ទាញ​ឡើង​លើគោក​វិញ ទើប​សមត្ថកិច្ច​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​​គ្លីនិក​មក​ដឹក​យក​ទៅ​ព្យាបាល​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ បងប្អូន​សាច់ញ្ញាតិ​ជន​រង​គ្រោះ​បាន​មក​ដល់ និង​ឡើង​ទៅ​លើ​រថយន្ត​សង្គ្រោះ​ជាមួយ​ជន​រង​គ្រោះ​បាត់​ទៅ ព្រោះ​ខ្លាច​មាន​បញ្ហា​តាម​ផ្លូវ​ទៀត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]