ចិន៖ ចិនចេញច្បាប់ហាមឃាត់មិនឱ្យបុរសបង្ហាញសាច់ក្បាលពោះនៅទីសាធារណៈ ជាពិសេសអ្នករស់នៅក្នុងទីក្រុងជីណាន ខេត្តសានដុង ព្រោះវាប៉ះពាល់ទៅដល់មុខមាត់របស់ប្រទេស។

យោងតាមប្រភពបានឱ្យដឹងថា អាជ្ញាធរជីណានបានពិពណ៌នាសកម្មភាពបែបនេះថា «Beijing bikini» ដែលជាអាកប្បកិរិយាអសីលធម៌ ប៉ះពាល់ទៅដល់មុខមាត់របស់ទីក្រុង។

រូបតំណាង

នៅក្នុងសេចក្តីប្រកាសច្បាប់ថ្មីនេះ ចំពោះបុរសដែលមានចេតនាបង្ហាញក្បាលពោះនៅទីសាធារណៈជាពិសេសកន្លែងដែលមានមនុស្សច្រើន ដូចជា សួនកម្សាន្ត ចំណតរថយន្ត តំបន់ទេសចរណ៍ និងទីប្រជុំជនជាដើមនឹងត្រូវបានផាកពិន័យ។

ប៉ុន្តែយើងពុំទាន់ដឹងច្បាស់ថាតើពួកគេនឹងទទួលបានការផាកពិន័យបែបណានោះទេចំពោះការបំពានច្បាប់មួយនេះ។

បន្ថែមពីនេះទៀត ចំពោះសកម្មភាពអសីលធម៌មួយចំនួនទៀត រួមមាន ដោះស្បែកជើងនៅទីសាធារណៈ ស្តោះទឹកមាត់គ្មានសណ្តាប់ធ្នាប់ បោះចោលសំរាមលើផ្លូវគ្មានសណ្តាប់ធ្នាប់ក៏ត្រូវបានហាមឃាត់ផងដែរនៅក្នុងទីក្រុងជីណាន។

រូបតំណាង

ខណៈពេលមនុស្សមួយចំនួនបានគាំទ្រនូវច្បាប់មួយនេះថា គួរតែត្រូវបានអនុវត្តន៍ពាសពេញប្រទេសចិន ប៉ុន្តែមនុស្សមួយចំនួនក៏បានសម្តែងការមិនពេញចិត្តចំពោះការដាក់កម្រិតបែបនេះផងដែរ។

ដោយម្ចាស់គណនី Weibo មួយរូបបានបញ្ចេញមតិថា៖

«រឿងដែលពួកគេគួរតែរវល់ មិនព្រមទៅធ្វើនោះទេ។ តែរឿងដែលមិនគួររវល់នឹងធ្វើសោះ បែរជាខំធ្វើទៅវិញ»

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]