ថៃ៖ បើទោះបីជា Tak Bongkod Bencharongkul បានចាកចេញពីពិភពសិល្បៈ ដើម្បីទៅផ្គាប់ចិត្តស្វាមី សេដ្ឋីវាល់លាន តែជីវិតឯកជនរបស់នាង ក៏ត្រូវគេ តាមដានមិនឲ្យផុតពីក្រសែភ្នែក សូម្បីបន្តិចនោះឡើយ។

ជាពិសេស ជីវិតរបស់តារាស្រីនេះ នាពេលបច្ចុប្បន្ន មានមនុស្សស្រីជាច្រើន បានច្រណែននឹងនាងថា មិនបាច់ចូលសិល្បៈវិញ ក៏នាង មានបាន មានទ្រព្យសន្ធឹកសន្ធាប់ខ្លាំងដែរ អាចសប្បាយអស់មួយជីវិត។

ដោយសារតែភាពសប្បាយបែបនេះហើយ Tak Bongkod បានធ្វើឲ្យនាង​ភ្លេចខ្លួនមួយពេល បណ្តោយខ្លួនឲ្យឡើងទម្ងន់ មួយទំហឹងតែម្តង ដែលសឹងតែមើលមិនស្គាល់ថាជានាង។ ក្នុងនោះ នាងព្យាយាមរកគ្រប់វិធី ដើម្បីអាចឲ្យរូបរាងមកវិញបាន ព្រោះនាងស្អប់ភាពធាត់បែបនេះណាស់ ដែលធ្វើឲ្យនាងចាស់ជាងអាយុខ្លាំង។

ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីរូបនេះ បានព្យាយាមចំណីអាហារ និងហាត់ប្រាណជាប់រហូត ក្នុងរយៈពេល២ឆ្នាំ។ ជាពិសេស ជាលទ្ធផល នាងក៏ទទួលបាននូវរាងពីមុនត្រឡប់មកវិញ ដែលបានស្រកទម្ងន់បានទៅដល់១៣គីឡូឯណោះ។

នៅពេលនេះ នាងពិតជាស្រលាញ់រូបរាងរបស់ខ្លួនឯងខ្លាំងណាស់ ដែលឃើញមានភាពវ័យក្មេងជាងមុន ហើយជាពិសេស​នាង នឹងសន្យាជាមួយខ្លួនឯង​ មិនឲ្យឡើងគីឡួដូចលើកមុនជាដាច់ខាត៕

Tak Bongkod Bencharongkul កាលពីមុន
Tak Bongkod Bencharongkul កាលពីមុន
Tak Bongkod Bencharongkul ក្រោយសម្រកទម្ងន់បានសម្រេច
Tak Bongkod Bencharongkul ក្រោយសម្រកទម្ងន់បានសម្រេច
Tak Bongkod Bencharongkul ក្រោយសម្រកទម្ងន់បានសម្រេច
Tak Bongkod Bencharongkul ក្រោយសម្រកទម្ងន់បានសម្រេច
Tak Bongkod Bencharongkul ក្រោយសម្រកទម្ងន់បានសម្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]