ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង ខ្ញុង កាន់តែមានសន្ទុះខ្លាំងឡើងជាលំដាប់។ ឯចំណែកមុខរបររកស៊ីវិញ គេសង្កេតឃើញថា ក៏មានភាពជោគជ័យ និងការកាក់កប មិនចាញ់អាជីពសិល្បៈប៉ុន្មាននោះដែរ។

ដោយឡែក ក្រឡេកមកមើលជីវិតឯកជនរបស់តារាស្រីរូបនេះ កាលពីម្សិលមិញនាងបានបង្កការភ្ញាក់ផ្អើលដល់សំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះរូបជាមួយឪពុកប៉ុន្មានសន្លឹក អមជាមួយសារដ៏មានន័យបែបនេះថា៖ “វាមិនច្រើនទេបើប្រៀបធៀប ទៅនឹងគុណបំណាច់ដ៏មហាធំធេងដែលលោកបានផ្តល់កំណើតឲ្យកូន កូនធ្លាប់សន្យាក្នុងចិត្តកូនរួចហើយ ថាពេលដែលកូនរឹងដៃរឹងជើងកូននឹងប្រើដៃជើងទាំងគូរបស់កូន ដែលលោកបានផ្តល់ឲ្យ ឲ្យមានតម្លៃបំផុតនិងចិញ្ចឹមថែរក្សាប្អូនៗ ដូចដែលលោកធ្លាប់បីបាច់ថែក្សាកូនអញ្ចឹងដែរ សូមឲ្យប៉ាមានក្តីសុខចម្រុងចម្រើន រកស៊ីមានបាន មានសុខភាពល្អ និងអាយុវែងដើម្បីឈរមើលពីភាពជោគជ័យរបស់កូនបន្តទៀតណាប៉ា ក្តីស្រលាញ់ចេញពីចិត្តព្រះរស់របស់កូន”

យ៉ាងណាក្តី ផ្អែកលើសារ និងរូបភាពឪពុកនាងខ្ញុងកាន់សោររថយន្ត បានបញ្ជាក់ឲ្យឃើញថា នាង ខ្ញុង ទើបតែទិញរថយន្តទំនើបជាកាដូយ៉ាងពិសេសសម្រាប់ឪពុកខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះសារដ៏មានអត្ថន័យនេះដែរ មហាជនឃើញហើយពិតជាសរសើរ នូវទឹកចិត្តរបស់នាង ដែលបំពេញតួនាទីជាកូនស្រីដ៏ល្អ សម្រាប់អ្នកមានគុណរបស់ខ្លួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សាររបស់នាងខ្ញូង
នាងខ្ញូង
នាងខ្ញូង និងឪពុក
នាងខ្ញូង និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង