ភ្នំពេញ៖ រាល់ស្នាដៃបទចម្រៀងថ្មីៗរបស់តារាចម្រៀងវ័យក្មេងលោកម៉ម ពេជ្ជរិទ្ធិ តែងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន ជាពិសេសមិត្តយុវវ័យ ក្រោយអត្ថន័យ នៃការនិពន្ធចម្រៀងនីមួយៗ សុទ្ធតែពីរោះយ៉ាងគួរឲ្យសរសើរ។

ជាក់ស្តែង បទថ្មីរបស់លោក «ឆ្ងាយ» ត្រៀមនឹងចេញជាMV ក្នុងពេលឆាប់ៗនេះ ប៉ុន្តែអ្វីដែលអ្នកគាំទ្ររំពឹង នឹងរង់ចាំមើលនោះ គឺលោកមិនអាចបញ្ចេញវិញ ក្រោមបញ្ហាជាច្រើន ព្រោះបទនេះទៀតសៀត មានអ្នកយកបទចម្រៀងនេះ ទៅចែកចាយនៅលើ «YouTube»មុនលោក ហើយពួកគេកំពុងតែមានឈ្មោះ ជាម្ចាស់លើ​បទ​ចម្រៀង​​នេះទៀតផង (Own the YouTube content ID)។

ទន្ទឹមនឹងនេះដែរ លោកក៏បានធ្វើការប្រកាសទាំងសោកស្តាយថា បទចម្រៀងនេះលោកអាចនឹងមិនអាចបញ្ចេញជាផ្លូវការនោះទេ ព្រោះតែមានបញ្ហាបែបនេះ។ ម្យ៉ាងវិញទៀតលោក ក៏បានបង្ហាញអារម្មណ៍ពិត ថាទម្រាំតែបានបទចម្រៀងមួយបទនេះ ត្រូវចំណាយពេលរាប់ខែ រីឯថវិកា នៅក្នុងការផលិតក៏អស់ខ្ទង់ពាន់ដុល្លារ ដោយមិនគិតលើតួអង្គសម្តែង។

ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាមានការសោកស្តាយ និងខកចិត្ត ចំពោះការរង់ចាំនូវការសម្តែងបទថ្មីនេះ នៅលើទឹកដីសហរដ្ឋអាមេរិករបស់លោកតែម្តង ដែលអ្នកគាំទ្រជាច្រើនខំទន្ទឹងរង់ចាំមើល៕

ប្រិយមិត្តយល់យ៉ាងណាដែរ? 

លោកម៉ម ពេជ្ជរិទ្ធិ
លោកម៉ម ពេជ្ជរិទ្ធិ
លោកម៉ម ពេជ្ជរិទ្ធិ
លោកម៉ម ពេជ្ជរិទ្ធិ
លោកម៉ម ពេជ្ជរិទ្ធិ
លោកម៉ម ពេជ្ជរិទ្ធិ
សាររបស់លោកម៉ម ពេជ្ជរិទ្ធិ
សាររបស់លោកម៉ម ពេជ្ជរិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ម ពេជ្ជរិទ្ធិ