អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានយល់ព្រមឲ្យតម្លៃខ្លួន ២៦លានផោនសម្រាប់ខ្សែការពារកណ្ដាលរបស់ក្លិប Saint-Etienne កីឡាករ William Saliba។ 

កីឡាករ William Saliba

ខ្សែការពារវ័យ ១៨ឆ្នាំ Saliba បានបង្ហាញខ្លួនក្នុងក្របខណ្ឌ Ligue 1 ចំនួន ១៦ប្រកួតកាលពីរដូវកាលមុន ក្រោយត្រូវបានតម្លើងមកក្រុមធំកាលពីចុងខែកញ្ញាឆ្នាំទៅ។ 

កីឡាករ William Saliba

អ្នកចាត់ការទូទៅ Arsenal លោក Unai Emery មានបំណងចង់ពង្រឹងខឿនការពារនៅរដូវកាលក្រោយ បន្ទាប់ពីរដូវកាលមុន Arsenal ហាក់មានបញ្ហាប្រព័ន្ធការពារខ្លាំង ដោយបិទមិនឲ្យដៃគូទាត់ចូលទីបានតែម្ដងប៉ុណ្ណោះសម្រាប់ការប្រកួតក្រៅផ្ទះ។ នេះជាហេតុផលដែលធ្វើឲ្យលោកចាប់ចិត្តទៅមានបំណងចង់នាំយកខ្សែការពារ Saliba មកកាន់កីឡដ្ឋាន Emirate Stadium។

លោក Unai Emery

យ៉ាងណាមិញ ប្រធានក្លិប Saint E-tienne លោក Roland Romeyer បានបញ្ជាក់ថាកីឡាករកំពុងរះរូបនេះនឹងបន្តនៅលេងជាមួយ Saint-Etienne ទៀតដោយមិនផ្ទេរទៅណាផ្ដាច់កុងត្រានោះទេ។ ដូច្នេះ Arsenal អាចនឹងរៀបចំគម្រោងក្នុងការនាំយក Saliba ក្រោមលក្ខខណ្ឌខ្ចីជើង។

កីឡាករ William Saliba

គួរបញ្ជាក់ផងដែរថា ក្រៅពីខ្សែការពារ Saliba ក្លិប Arsenal កំពុងតែតាមយ៉ាងស្អិតក្នុងការទិញយកខ្សែប្រយុទ្ធស្បែកខ្មៅ Zaha ពី Crystal Palace ដែលកីឡាករនោះគឺជាគោលដៅទីមួយសម្រាប់លោក Unai Emery នាអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ៕

កីឡាករ Zaha

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]