ភ្នំពេញ៖ ក្រុមហ៊ុន Xiaomi បានយកថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៩ ជាថ្ងៃប្រកាសការមកដល់របស់ Mi 9T នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទនេះជាប្រភេទស្មាតហ្វូនថ្មីបំផុតនៅក្នុងត្រកូល Mi 9 ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ស្របពេលជាមួយគ្នានេះក៏បាននាំយកមកជាមួយនូវ នាឡិការដៃ Mi Band4, Mi TV និងដំណោះស្រាយនៃគ្រឿងសង្ហារឹមឆ្លាតវៃផងដែរ។

Mi 9T នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី៧ ខែកក្ដដា ក្នុងតម្លៃចាប់ពី299$ ឡើងទៅ ដោយបំពាក់មកជាមួយបន្ទះ Chip ថ្មីបំផុតប្រភេទ Qualcomm®SnapdragonTM730 អេក្រង់លាតទំហំ 6.39 អ៊ីញ កាមេរ៉ាមុខទំហំ 20MP ដោយបំពាក់មកនូវម៉ូទ័រផុសឡើង និងកាមេរ៉ាក្រោយចំនួនបីគ្រាប់ ទំហំ 48MP។

យើងខ្ញុំបានឃើញថាទូរសព្ទត្រកូល Mi 9 ទទួលបាននូវការពេញនិយមយ៉ាងខ្លាំង ដូចជាស្មាតហ្វូន Mi 9 និង Mi 9 SE។ Mi 9T បានបំពាក់មកជាមួយថ្មកំលាំងខ្លាំងដល់ទៅ 4000mAh និងមុខងារអេក្រង់លាតពិតប្រាកដ ហើយក្រុមហ៊ុនក៏បានដាក់នូវតម្លៃដ៏សមរម្យ ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិតថ្មីដែលក្រុមហ៊ុនផ្តល់ជូនអតិថិជនប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ លោក Gao Feng ដែលជានាយកប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា ក្រៅពីទូរសព្ទ ស្មាតហ្វូន ក្រុមហ៊ុន Xiaomi ក៏ជាអ្នកនាំមុខគេក្នុងវិស័យបណ្តាញ Internet of Things (IoT) ផងដែរ។ ការប្រកាសដាក់ចេញនូវ នាឡិការដៃ Mi Band4, Mi TV និងដំណោះស្រាយនៃគ្រឿងសង្ហារឹមឆ្លាតវៃគឺជាការឆ្លើយតបទៅនឹងសន្យារបស់យើងខ្ញុំ ហើយក៏ផ្តល់នូវវិធីរស់នៅបែបឆ្លាតវៃ និងអ៊ិនធើណេតដល់អ្នកគ្រប់គ្នា។

ក្រុមហ៊ុន Xiaomi ប្រកាសដាក់លក់ជាផ្លូវការនូវស្មាតហ្វូន Mi 9T

Mi 9T បានប្រើប្រាស់នូវបន្ទះ Chip Qualcomm®SnapdragonTM730 ដែលមានលក្ខណៈល្អបំផុតដូចគ្នា បើប្រៀបធៀបជាមួយ SnapdragonTM 710 ដែលប្រើប្រាស់ពីមុន គឺ CPU របស់វាមានកំលាំងកើនឡើងដល់ 35% ចំណែកឯ GPU របស់វាវិញកើនឡើងដល់ទៅ 10% ចំពោះមុខងារ AI មានកំលាំងកើនឡើងទ្វេរដង។ តួម៉ាស៊ីនទាំងមូលប្រើប្រាស់នូវអង្គគណនាចំនួន 8គ្រាប់ បន្ទះ Chip ប្រភេទ KryoTM 470 - 8nm ដែលមានសមត្ថភាពយ៉ាងខ្លាំង បន្ថែមពីនេះក៏បានបំពាក់មកជាមួយម៉ាស៊ីនឆ្លាតវៃ AI ជំនាន់ទី4 ដែលផ្តល់នូវមុខងារ AI កាន់តែខ្លាំង។

ស្មាតហ្វូនប្រភេទនេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមថ្មីភ្លែកជាមួយនឹង Game Turbo 2.0 តាមរយៈការធ្វើឲ្យកាន់តែប្រសើរនូវមុខងារ touch response កម្រិតបង្ហាញ គុណភាពសម្លេង បណ្តាញ និងការហៅទូរសព្ទក្នុងពេលលេងហ្គេម។ កម្រិត touch response កើនខ្ពស់ដល់ទៅ 180Hz ហើយចំពោះការចុច និងរយៈពេលនៃ touch response បានកាត់បន្ថយបានដល់ទៅ 70 មីលីវិនាទី។ សមាជិកថ្មីនៃត្រកូល Mi 9 អាចផ្តល់នូវបទពិសោធន៍លេងហ្គេមកម្រិតកីឡា។

អេក្រង់លាតប្រភេទ AMOLED និងខ្នងខាងក្រោយជាកញ្ចក់ដែលមានរាងកោងគែមដ៏ពិសេស បានប្រើប្រាស់ការរចនាប្រភេទ flame-inspired។ អេក្រង់របស់ Mi 9T បានប្រើប្រាស់នូវអេក្រង់ប្រភេទ AMOLED ទំហំ6.39 អ៊ីញ គ្មានរុន ដែលគាំទ្រក្នុងការអាន និងទម្រង់ពន្លឺ Sunlight mode 2.0 និងទម្រង់ពន្លឺlow-brightness ពណ៌ប្រផេះ និងបច្ចេកវិទ្យាការពារកម្រិត 256 ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាបែបស្រឹមៗដ៏មិនគួរឲ្យជឿ។ ក្រៅពីនេះ Mi 9T ក៏ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការការពារភ្នែក low-blue-light eye protection ដែលផ្តល់ជូនដោយវិទ្យាស្ថានទទួលស្គាល់ និងធ្វើតេស្ត VDE ប្រទេសអាល្លឺម៉ង់ផងដែរ។ តាមរយៈការប្រើប្រាស់នូវប្រភេទម៉ូទ័រផុសឡើងរបស់កាមេរ៉ា បានធ្វើឲ្យ Mi 9T អាចសម្រេចបានូវអេក្រង់លាតដ៏ពិតប្រាកដ។

ស្មាតហ្វូន Mi 9T
ក្រុមហ៊ុន Xiaomi ប្រកាសដាក់លក់ជាផ្លូវការនូវស្មាតហ្វូន Mi 9T
ស្មាតហ្វូន Mi 9T

Mi 9T បានប្រើប្រាស់នូវបច្ចេកវិទ្យា nano-holographic technology ដោយគែមទាំងបួនជ្រុងនៃខ្នងខាងក្រោយធ្វើពីកញ្ចក់ដែលមានរាងកោង បានប្រើប្រាស់ការរចនាប្រភេទ flame-inspired ដ៏ពិសេស។ កញ្ចក់ 3D គួបផ្សំនឹងស៊ុមព័ទ្ធជុំវិញដ៏តូចធ្វើឲ្យមានអារម្មណ៍កាន់តែស្និតពេលកាន់ក្នុងដៃ។

ទូរសព្ទនេះក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាស្កេនម្រាមដៃនៅលើអេក្រង់ជំនាន់ទី7។ ការធ្វើឲ្យប្រសើនូវគុណភាពរបស់អង្គរឹង និង Softwear បានលើកកម្ពស់នូវសមត្ថភាពនៃល្បឿន និងប្រសិទ្ធភាពស្កេនម្រាមដៃ។

Mi 9T បំពាក់នូវកាមេរ៉ាកាណុង AI ចំនួនបីគ្រាប់ ដោយកាមេរ៉ាស្នូលមានទំហំ 48 MP ជាមួយនឹង sensor 1/2″ Sony flagship IMX 582 ដែលអាចថតបានរូបភាពដែលមាន resolution ខ្ពស់។ ចំពោះរូបភាពពេលយប់ (night portraits) sensor របស់កាមេរ៉ាអាចគាំទ្រក្នុងការរួមបញ្ជូលគ្នានូវ pixels 4 ដើម្បីបង្កើតជា pixels ធំ 1.6μm ដើម្បីចាប់យករូបភាពកាន់លម្អិតក្នុងស្ថានភាពដែលមានពន្លឺខ្សោយ។

ក្រៅពីកាមេរ៉ាស្នូលទំហំ48 MP, Mi 9T ក៏មានកាមេរ៉ាទីពីរបំពាក់មកជាមួយ ultra wide-angle lens ដែលមានទំហំ13 MP ដែលមាន field of view កម្រិត 124.8 degree និងកាមេរ៉ាទីបីដែលបំពាក់មកជាមួយ telephoto lens ទំហំ 8MP។ ជម្រើសដែលផ្តល់ឲ្យពីការរួមបញ្ចូលគ្នានៃកាមេរ៉ាទាំងបីនេះ អាចគ្រប់ដណ្តប់ទៅលើការកំណត់ជាច្រើន ហើយក៏ផ្តល់នូវបទពិសោធន៍ថតរូបដូចទៅនឹងកាមេរ៉ា Single Lens Reflex (SLR) ផងដែរ។

ស្មាតហ្វូន Redmi 7A
ស្មាតហ្វូន Redmi 7A

Mi 9T បំពាក់នូវកាមេរ៉ាមុខទំហំ 20 MP ដោយប្រើប្រាស់នៅម៉ូទ័រផុសឡើង និងភ្ជាប់ជាមួយគម្របកញ្ចក់ត្បួងពណ៌ខៀវ។ នៅពេលកាមេរ៉ាផុសឡើង វាមានបញ្ចេញនូវពន្លឺ និងមាន sound effects មួយក្នុងចំណោម sound effectsទាំងប្រាំមួយ។ ចំពោះរង្វង់ពន្លឺនៅខាងលើវានឹងភ្លឺឡើងជាសញ្ញានៅពេលទទួលបានសារ និងក្នុងស្ថានភាពបញ្ចូលថ្ម។ ការថតរូប selfies ជាក្រុមជាមួយមុខងារ panorama គឺអាចដាក់ផ្តេកកាមេរ៉ា ដែលអាចឲ្យលោកអ្នកថតរូបមិត្ត ភ័ក្តិទាំងអស់ក្នុងពេលតែម្តងបាន។

Mi 9T មានថ្មកំលាំងខ្លាំងទំហំ 4000mAh និងទម្រង់សន្សំសំចៃថាមពល AI ដែលអាចធ្វើការផ្លាស់ប្តូរកម្រិតពន្លឺរបស់អេក្រង់ដោយស្វ័យប្រវត្តិ ព្រមទាំងដំណើរការទម្រង់ sleep mode នៅពេលយប់ទៀតផង ហើយកំលាំងថ្មអាចប្រើប្រាស់បានមួយថ្ងៃ។ Mi 9T គាំទ្រកំលាំងសាកថ្មដល់ទៅ 18W។ Mi 9T ផ្តល់នូវពហុមុខងារ NFC ជាមួយល្បឿននៃការទូទាត់ជួញដូរកើនឡើងដល់ទៅ 30% ។ វាក៏អាចផ្តល់នូវគុណភាពសម្លេងដ៏អស្ចារ្យ ដោយបំពាក់មកជាមួយ Speaker 1217SLS និង Smart PA ព្រមទាំង sound chamber ធំទំហំ0.9cc ដែលធ្វើគុណភាពសម្លេងចាក់ទៅលឺខ្លាំងពិរោះល្អ។ ហើយ Mi 9T នៅតែរក្សារុនដោតកាសត្រចៀក3.5mm ហើយក៏ទទួលបានការទទួលស្គាល់ផ្នែកគុណភាពសម្លេងHi-Res Audio។

តម្លៃ

Mi 9T ប្រកាសដាក់លក់ជាផ្លូវការនៅកម្ពុជានៅថ្ងៃទី៧ ខែកក្កដា ដែលមានបីពណ៌ គឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ក្រហម លក់ក្នុងតម្លៃ 299$ (6GB + 64GB), 339$ (6GB + 128GB)។

ការប្រកាសមកដល់របស់ Redmi7A និងការដាក់លក់ Note7

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសចេញនូវស្មាតហ្វូនប្រភេទថ្មី Redmi7A ដែលប្រើបន្ទះ Chip Qualcomm 439 កំលាំងថ្មកើនឡើងដល់4000mAh បើប្រៀបធៀបជាមួយ Redmi6A វិញ គឺ ID finishing បានទទួលការធ្វើឲ្យប្រសើរឡើង ប៉ុន្តែតម្លៃលើទីផ្សាររក្សានៅដូចដើមគឺ 2 + 16 តម្លៃ 99$ , 2 + 32 តម្លៃ 119$។ ចំពោះការផ្សាយផ្ទាល់តាម Facebook អំពីការធ្វើតេស្តផ្ទាល់នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ សូមតាមដានតាមរយៈ FB ID: Mi Cambodia.

ចំណែក Hero Model Middle range Note7 មានក្នុងស្តុកហើយ លក់ក្នុងតម្លៃ 199$ សម្រាប់ទំហំ ( 4 + 64)។

ផលិតផលប្រព័ន្ធអេកូ (Eco-System products)

ក្រុមហ៊ុន Xiaomi គឺជា platform ទីមួយនៃអ្នកប្រើប្រាស់បណ្តាញ IoT បានតភ្ជាប់គ្រឿងបរិក្ខារលើសពី 171លានគ្រឿងនៅជាង 80 ប្រទេស។ ប្រជាជនទូទាំងពិភពលោកសុទ្ធតែសង្ឃឹមថាចង់បានផលិតផលគុណភាពខ្ពស់ដែលមានតម្លៃសមរម្យមកលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។ លោក Gao Feng ដែលជាប្រធានប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញថា ដោយឈរលើការរីកចំរើន និងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា យើងខ្ញុំជឿជាក់ថាផលិតផលប្រព័ន្ធអេកូជាច្រើនរបស់ក្រុមហ៊ុន Xiaomi នឹងជួយដល់អតិថិជន រួមមាន Mi TV និងដំណោះស្រាយគ្រឿងសង្ហារឹមឆ្លាតវៃជាដើម៕

ក្រុមហ៊ុន Xiaomi ប្រកាសដាក់លក់ជាផ្លូវការនូវស្មាតហ្វូន Mi 9T

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]