អ៊ីតាលី៖ ខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo បានប្រាប់ទៅកាន់ក្លិបដែលខ្លួនកំពុងប្រកបអាជីព Juventus ឲ្យតាមទិញខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United កីឡាករ Romelu Lukaku

កីឡាករ Romelu Lukaku

បើតាមសារព័ត៌មាន The Sun ធ្លាប់បានចុះផ្សាយថាក្លិបសេះបង្កង់ Juventus គឺជាក្លិបមួយដែលចាប់អារម្មណ៍ខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិក Romero Lukaku ក្រៅពី Inter Milan និង Napoli ហើយកីឡាករ Cristiano Ronaldo ក៏ជាកាតាលីករដែលជួយជម្រុញឲ្យ Juventus ទិញ Lukaku ផងដែរ។

កីឡាករ Romelu Lukaku

យ៉ាងណាមិញ ក្លិបបិសាចក្រហម Manchester United ធ្លាប់បានទារតម្លៃខ្លួនរហូតដល់ ៧៥លានផោនចំពោះកីឡាកររូបនេះ និងធ្លាប់ច្រានចោលសំណើរបស់ Inter Milan ដល់ទៅពីរដង។ អ្នកចាត់ការទូទៅថ្មីរបស់ Inter Milan លោក Antonio Conte ត្រូវបានគេដឹងថាកំពុងតែចង់បាន Lukaku ជាខ្លាំងដោយព្រមថែមខ្សែប្រយុទ្ធអាហ្សង់ទីន Icardi ឲ្យ Man UTD ទៀតដើម្បីទម្លាក់តម្លៃខ្លួនខ្លះ។ 

លោក Antonio Conte

គួរបញ្ជាក់ផងដែរថា កីឡាករ Romero Lukaku ធ្លាប់បាននិយាយថាការបានទៅលេងនៅក្របខណ្ឌ Serie A គឺជាសេចក្ដីប៉ងប្រាថ្នាមួយរបស់ខ្លួន៕

ប្រភព៖ Foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]