ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន ស្ថិត​នៅ​ក្នុង​ចំការ​ខាងក្រោយ​ព្រះ​វិហារ​យី​ស៊ូ​គ្រី​ស្ត ឬ​អង្គការ​ដំណឹង​ល្អ​ទាំង​៤ នៅ​ចំណុច​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រៀម លី​ថូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សង្ស័យ​ជន​រង​គ្រោះ​ខឹង​ឪពុក​ម្តាយ​មិន​ស្តីដណ្តឹង​ប្រពន្ធ​ដែល​ខ្លួន​ស្រលាញ់​ឱ្យ ហើយ​ម្យ៉ាងទៀត​សង្ស័យខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​រឿង​ដើរ​លេង​យប់ ទើប​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង។

ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កំលាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ហើយ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​ក្រៅពី​ស្នាម​ខ្សែ​ចង​រឹត​.​ក រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។ ក្រោយ​ពី​ពិនិត្យ​រួច កំលាំង​សមត្ថកិច្ច​បាន​ប្រគល់​សព​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]