ចិន៖ ក្លិបដែលកំពុងប្រកបអាជីពនៅលីគកំពូលចិន Shanghai Shenhua បានប្រកាសអំពីការនាំយកកីឡាករខ្សែប្រយុទ្ធស្លាបរបស់ AS Roma កីឡាករ Stephan El Shaarawy

កីឡាករ El Shaarawy

ការប្រកាសនេះគឺធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីក្លិប Shanghai Shenhua នាំយកគ្រូបង្វឹកថ្មីលោក Choi Kang-hee មកជំនួសគ្រូបង្វឹកសញ្ជាតិអេស៉្បាញ Quique Sanchez Flores។

លោក Choi Kang-hee

កីឡាករវ័យ ២៦ឆ្នាំ El Shaarawy ផ្លាស់ទៅលេងនៅក្របខណ្ឌ Chinese Super League ជាមួយតម្លៃខ្លួន ១៨លានអឺរ៉ូ។ “ក្លិប Shanghai Greenland Shenhua និងក្លិប Roma បានឈានដល់ការព្រមព្រៀងគ្នាក្នុងការផ្ទេរ El Shaarawy” សេចក្ដីប្រកាសរបស់ក្លិប Shanghai Shenhua។ ការប្រកាសនោះបានបន្តទៀតថា “Stephan El Shaarawy ដែលមានសញ្ជាតិពីរគឺអ៊ីតាលី និងអេហ្ស៊ីប នឹងមកដល់ទីក្រុង Shanghai នៅថ្ងៃទី៨ ខែកក្កដា។ ហើយបន្ទាប់ពីបំពេញបែបបទរួច រូបគេនឹងក្លាយជាកីឡាករផ្លូវការរបស់ Shanghai Greenland Shenhua”

កីឡាករ El Shaarawy

El Shaarawy បានចំណាយរយៈពេល ៣រដូវកាលកន្លះជាមួយ Roma បន្ទាប់ពីផ្ទេរមកពីក្លិប AC Milan ក្នុងឆ្នាំ ២០១៦។ កាលពីរដូវកាលមុនរូបគេចូលលេងឲ្យ Roma បាន ៣៣ប្រកួត និងរកគ្រាប់បាល់បាន ១១គ្រាប់។

កីឡាករ El Shaarawy

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្លិប Shanghai Shenhua កំពុងឈរចំណាត់ថ្នាក់លេខ ១៤ក្នុងក្របខណ្ឌ CSL ក្រោយការប្រកួត ១៦ប្រកួត ឈ្នះបានតែ ៣ប្រកួតប៉ុណ្ណោះ៕

ប្រភព៖ Foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]