ចិន៖ សំរាមគឺជាបញ្ហាដ៏ធំមួយដែលពិភពលោកកំពុងតែប្រឈម។ ដូច្នេះនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងតែរុករកវិធីនានាដើម្បីកែច្នៃសំរាមឱ្យក្លាយទៅជាថាមពលអគ្គិសនី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ទីក្រុងសៀងហៃបានជាប់ឈ្មោះក្លាយខ្លួនទៅជាកន្លែងផ្គត់ផ្គង់អគ្គិសនីដ៏ធំបំផុតលើលោក ដែលកែច្នៃសំរាមឱ្យក្លាយទៅជាថាមពលអគ្គិសនី។

ស្របពេលគ្នានេះដែរ សំរាមជាង ៣លានតោនត្រូវបានបញ្ជូនមកកាន់កន្លែងកែច្នែពិសេសក្នុងទីក្រុងសៀងហៃជារៀងរាល់ឆ្នាំ។

អ្នកស្រី Wu Yuefeng ដែលជាប្រធានវិស្វករប្រចាំមជ្ឈមណ្ឌលកែច្នៃបាននិយាយថា៖

«ប្រសិនបើអ្នកបោះចោលសំរាមរបស់ប្រជាពលរដ្ឋសៀងហៃទាំងអស់ក្នុងរយៈពេលតែមួយថ្ងៃ ចូលទៅក្នុងពហុកីឡដ្ឋាន Hongkou Football Stadium វានឹងគរដូចជាភ្នំរហូតដល់ទៅ ២១ម៉ែត្រ។ ប៉ុន្តែបើយើងកែច្នៃវាវិញ យើងអាចកាត់បន្ថយសំរាមទាំងនោះសល់តែជាង ២ភាគរយប៉ុណ្ណោះ។»

គួរឱ្យដឹងផងដែរថា មជ្ឈមណ្ឌលកែច្នៃ Shanghai Laogang Renewable Resource Recycling Center អាចកែច្នៃសំរាមក្លាយទៅជាថាមពលអគ្គិសនីបានរហូតដល់ទៅ ១,៥ពាន់លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ៕

មជ្ឈមណ្ឌលកែច្នៃ Shanghai Laogang Renewable Resource Recycling Center

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]