កូរ៉េខាងត្បូង៖ បទចម្រៀងថ្មីដែលនិពន្ធដោយBTS-Suga សម្រាប់ស្វាគមន៍ការវិល​ត្រឡប់របស់Heize បានចេញជាផ្លូវការហើយ កាលពីថ្ងៃទី៧ ខែកក្កដា ម៉ោង៦ល្ងាចម្សិលមិញនេះ។

ចំពោះបទ«We don’t talk together» របស់Heize ជាបទថ្មីដែលបានចេញបន្ទាប់ពីរយៈពេល៤ខែ ដែលនាងបានបញ្ចេញនូវAlbum Vol.1 ដែលមានឈ្មោះថា «She’s Fine» កាលពីខែមីនាកន្លងទៅ។

អ្វីគួរឲ្យភ្ញាក់ផ្អើលនោះ គឺបទថ្មីរបស់Heize ដែលមានចំណងជើងថា«We don’t Talk Together» (ft. Giriboy) ផលិតដោយBTS-Sugaដែលទើបតែចេញនោះមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង មិនដល់២៤ម៉ោងបទនេះ បានជាប់នៅក្នុងកំពូលតារាងទាំង៨របស់កូរ៉េដូចជា៖ តារាង Melon តារាង Genie  តារាងBugs តារាង Momple តារាង Naver Music តារាង Soribada តារាង Olleh និងតារាងរបស់ MNET ផងដែរ។

គួរបញ្ជាក់ផងដែរថា BTS-Suga ក៏ធ្លាប់បានផលិតចម្រៀង ឲ្យតារាចម្រៀងSuran ម្តងរួចមកហើយ ដែលបទចម្រៀងនោះ មានចំណងជើងថា«Wine» ដែលធ្លាប់បានឈរនៅចំណាត់ថ្នាក់លេខមួយនៅលើ Digital Music Charts ផងដែរ៕

តោះចង់ដឹងថាអត្ថន័យយ៉ាងណានោះ ទៅទស្សនាវីដេអូទាំងអស់គ្នា៖

Heize
BTS-Suga
Heize & Suga
Suga-Suran

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]