បរទេស៖ កំពូលខ្សែប្រយុទ្ធលំដាប់ជួរមុខពិភពលោក Cristiano Ronaldo បានត្រៀមខ្លួនរួចរាល់សម្រាប់បង្ហាញខ្លួនក្នុងរដូវកាលក្រោយ ២០១៩-២០២០ បើទោះបីជាពេលនេះ គេកំពុងតែសម្រាកលំហែកាយក៏ដោយ។ 

កីឡាករ Cristiano Ronaldo

ខ្សែប្រយុទ្ធរបស់ Juventus សង្ឃឹមថាខ្លួននឹងអាចធ្វើបានល្អនៅរដូវកាលក្រោយ ក្រោមការដឺកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri។ 

កីឡាករ Cristiano Ronaldo

ថ្លែងប្រាប់អ្នកកាសែតពេលទៅដល់ទីក្រុង Madeira ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា “ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំចង់ធ្វើឲ្យបានល្អនៅរដូវកាលក្រោយ ហើយនេះជាអ្វីដែលជាសេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំ។ ពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំតែងតែចង់ធ្វើឲ្យបានល្អបំផុតតាមដែលអាចទៅរួច ហើយខ្ញុំចង់ឈ្នះពាន”

“ខ្ញុំមានមោទនភាពណាស់ដែលមកទីនេះ។ ខ្ញុំនៅទីនេះជាមួយគ្រួសារខ្ញុំ។ ខ្ញុំនឹងចំណាយពេល ២-៣ថ្ងៃនៅទីនេះ ហើយខ្ញុំសង្ឃឹមថាអ្វីៗនឹងល្អប្រសើរ។” Ronaldo និយាយអំពីការទៅលេងទីក្រុង Madeira ដែលជាកន្លែងកំណើតរបស់ខ្លួន។ 

កីឡាករ Cristiano Ronaldo

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធពាក់លេខ៧ នៅ Juventus កីឡាករ Cristiano Ronaldo រកគ្រាប់បាល់បាន ២៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣ប្រកួត កាលពីរដូវកាលមុន ព្រមទាំងបានជួយឲ្យ Juventus ឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី Serie A៕

ប្រភព៖ Marca  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]