(កណ្ដាល)៖ អំពើឃាតកម្មចៅស្រី សម្លាប់យាយបង្កើត ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសាលាដំបូលខេត្តកណ្ដាល បានចេញដីកាបង្កាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារ។ នេះបើតាមដីកាបង្កាប់ឲ្យឃុំខ្លួន របស់សាលាដំបូលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

ករណីឃាតកម្មនេះ បានកើតនៅចំណុច ផ្ទះ របស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។

ជនរងគ្រោះ ឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជរា មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។ ជនសង្ស័យ ឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន និងមានទីលំនៅមិនពិតប្រាកដ ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះ ស្រាប់តែជនសង្ស័យ បានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិតពីថង់ខ្មៅ នៅនឹងដៃ ដែលជនសង្ស័យ កាន់មកកាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។ ក្រោយពេលកើតហេតុ ជនសង្ស័យបានបោះកាំបិតចោល រួចគេចខ្លួនបាត់តែម្ដង។

ជនដៃដល់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ធំ តាមចាប់បានក្នុងរយៈពេល៥ម៉ោងក្រោយកើតហេតុ។

ខាងក្រោមនេះ ជាដីកាបង្កាប់ឲ្យឃុំខ្លួន របស់សាលាដំបូលខេត្តកណ្ដាល ដែលមានខ្លឹមសារទាំងស្រុង៖

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]