ភ្នំពេញ៖ បុរសជាបុគ្គលិក ធនាគារ អេស៊ីលីដា ម្នាក់ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិ៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ពុធ ទី ២១ មីនា នេះ ។

សមត្ថកិច្ចបាន អោយដឹងថា បុរសគិតខ្លី និងមិនចង់រស់លើលោកនេះ ជាបុគ្គលិក ធនាគារ អេស៊ីលីដា  មានឈ្មោះ គង់ វុទ្ធី អាយុ ២៥ឆ្នាំ ស្នាក់ផ្ទះជួល ក្នុងខណ្ឌទួលគោក បានធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯង ក្នុងបន្ទប់ទឹក ស្ថិតនៅផ្ទះជួល កាលពីរសៀលម៉ោង ១៦៖០៥នាទី ថ្ងៃទី ២១ មីនា ឆ្នាំ ២០១២ ។  

ចំណែកតាមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា កូនប្រុសរបស់គាត់ ដែលចងក ធ្វើអត្តឃាតខ្លួនឯងនេះ គឺដោយសារមាន បញ្ហាខ្លះ នៅកន្លែងធ្វើការ និងមានជំងឺប្រចាំកាយខ្លះផង ក្រោយពីសម្លាប់ខ្លួនហើយនោះ ក្រុមគ្រួសារ ឃើញមានសំបុត្រសរសេរមួយច្បាប់ របស់ជនរងគ្រោះ បន្សល់ទុក អោយក្រុមគ្រួសារមើល ។

បច្ចុប្បន្ន ក្រុមគ្រួសារជនរងគ្រោះបាន នឹងកំពុងរៀបចំ ធ្វើបុណ្យសព ទៅតាមប្រពៃណី ។

ដោយ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]