ក្រោយ​សម្រាល​កូន​រួច​បាន ៦ សប្តាហ៍ គ្រូពេទ្យ​តម្រូវ​ឲ្យ​ស្រីៗ​មក​ជួប​​ម្តង​ទៀត​ដើម្បី​ពិនិត្យ​សុខភាព។ ការ​ណាត់​ជួប​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដើម្បី​វាយ​តម្លៃ​ពី​សុខភាព​មាត់​ស្បូន និង​ការ​ប្រឹក្សា​យោបល់​ទាក់​ទង​នឹង​ការ​ពន្យារ​កំណើត ដើម្បី​បង្ការ​ការមាន​កូន​ញឹក​ពេក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់ៗ។

បើ​តាម​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យកាល់ម៉ែត បាន​បង្ហាញ​គោល​បំណង​សំខាន់ៗ​ចំនួន ៥ ចំណុច អំពី​សារៈ​ប្រយោជន៍​នៃ​ការ​ពិនិត្យ​ក្រោយ​សម្រាល ដែល​រយៈពេល​នេះ​រាង​កាយ និង​ស្បូន​ស្ត្រី​ត្រលប់​មក​សភាព​ដើម​វិញ៖
១- ពិនិត្យ​ស្នាម​របួស​ក្រោយ​ពី​សម្រាល តើ​ជា​សះ​ស្បើយ​ល្អ​ហើយឬ​នៅ?
២- ពិនិត្យ​មើល​សុដន់​ម៉ាក់ៗ ថា​តើ​មាន​បញ្ហា​អ្វី ឬ​អត់៖ (ឧទាហរណ៍៖ មាន​ដុំ​ទឹកដោះ ស្ទះ​រន្ធ​ទឹក​ដោះ មាន​ខ្ទុះ​ដោះ)។
៣- ពិនិត្យ​មើល​មាត់​ស្បូន និង​ស្បូន​ តើ​ត្រលប់​មក​សភាព​ល្អ​ដូច​ដើម​វិញ ឬ​នៅ?
៤- ពិភាក្សា​អំពី​ការ​ពន្យារ​កំណើត៖ ព្រោះ​នេះ​ជា​រយៈពេល​ដែល​ប្តី​ប្រពន្ធ​អាច​រស់​នៅ​ជាមួយ​គ្នា​វិញ ហើយ​តែង​យល់​ច្រឡំ​ថា នេះ​ជា​រយៈពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី ដែល​តែង​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​ផ្ទៃពោះ​ជា​ថ្មី ដោយ​គ្មាន​ការ​គ្រោង​ទុក។
៥- ពិនិត្យ​មើល​សុខភាព​របស់​ម៉ាក់ៗ ថា​តើ​បាន​សម្រាក​គ្រប់​គ្រាន់ទេ និង​បាន​ញ៉ាំ​ចំណី​អាហារដែលសម្បូរជីវជាតិសម្រាប់ខ្លួន និង​កូន​​ហើយឬ​នៅ? (ចំពោះម៉ាក់ៗដែល​បំបៅ​ដោះកូន)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]