ភ្នំពេញ៖ នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Master Pharma Group Ltd បានសហការគ្នាជាមួយរោងចក្រ Eskayef Pharmaceuticals Limited បើកសិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ «Non-Communicable Diseases ឬជំងឺមិនឆ្លង» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ភ្នំពេញ ជាមួយអ្នកជំនាញក្នុងវិស័យសុខាភិបាលជាង២០០នាក់ រួមទាំងឱសថការី និង វេជ្ជបណ្ឌិត។

សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»
សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»

អ្នកតំណាងក្រុមហ៊ុនទាំងពីរបាននិយាយថា ជំងឺ Non-Communicable Diseases ឬជំងឺមិនឆ្លងដែលមានដូចជា គាំងបេះដូង ទឹកនោមផ្អែម និងលើសឈាមជាដើមនេះ អាចកើតមានឡើងលើមនុស្សគ្រប់វ័យ ជាពិសេសអ្នកដែលមានវ័យកណ្តាល និងអ្នកមានប្រព័ន្ធការពារចុះខ្សោយ។
ទោះបីជាយ៉ាងណាក៏ដោយ ជំងឺនេះក៏មានវិធីទប់ស្កាត់ផងដែរ តាមរយៈការផ្តោតលើរបបអាហារ និងការរស់នៅ មានដូចជាការធ្វើលំហាត់ប្រាណ ពិសាអាហារដែលមានជីវជាតិ និងការកាត់បន្ថយការសេពគ្រឿងស្រវឹង និង ថ្នាំជក់។

សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»
សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»

SK+F (SmithKline France) គឺជារោងចក្រផលិតឱសថលេខ ១ នៅប្រទេស Bangladesh ចាប់តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ ដែលជាសាខាមួយរបស់ប្រទេសបារាំង។ នៅឆ្នាំ១៩៩០ SK+F ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលបានផលិតឱសថដែលមានគុណភាពល្អ ពីប្រទេស បារាំង អាមេរិក និង Beecham ចក្រភពអង់គ្លេស ហើយបានដាក់ ឈ្មោះថ្មីគឺ Eskayef និងបានបន្តចែកចាយទៅបណ្តាប្រទេសផ្សេងៗនៅទូទាំងពិភពលោក។

នៅក្នុងឆ្នាំ ២០១៧ Eskayef Pharmaceuticals Limited ត្រូវបាននាំចូលផ្តាច់មុខមកប្រទេសកម្ពុជាដោយ ក្រុមហ៊ុន Master Pharma Group Co Ltd៕ 

សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»
សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»
សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»
សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»
សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»
សិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ«ជំងឺមិនឆ្លង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]