ភ្នំពេញ៖ ដើម្បីអបអរសាទរក្នុងកម្មវិធីគម្រប់ខួប ៨ ឆ្នាំ របស់រោងភាពយន្តលេជេន និងជាការថ្លែងអំណរគុណដល់អតិថិជនរបស់លេជេនផងដែរនេះ រោងភាពយន្តលេជេនបានធ្វើការផ្តល់រង្វាន់ជាច្រើនសម្រាប់អតិថិជនទាំងអស់គ្នា ជាមួយនឹងរង្វាន់ដ៏ពិសេសជាច្រើនដូចជា៖
១. ការផ្តល់ជូនរង្វាន់ IPHONE XS ទំហំ 64 GB ចំនួនមួយគ្រឿងនៅលើគេហទំព័រ facebook ជាផ្លូវការរបស់រោងភាពយន្តលេជេន។ គ្រាន់តែ Like & Share និង Comment ជាមួយពាក្យ #Legend8thYearsAnniversary និង Mention មិត្តភក្តិរបស់អ្នកចំនួន ៨ នាក់ នោះអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone XS ដ៏ថ្មីស្រឡាងចំនួន១គ្រឿង ដែលចូលរួមសហការជាមួយក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្មាត។ ការប្រកាសលទ្ធផលបានធ្វើឡើង នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
២. ការផ្តល់ជូនរង្វាន់ IPHONE XS ទំហំ 64 GB ចំនួនប្រាំមួយគ្រឿងដោយគ្រាន់តែអញ្ជើញមកទស្សនាខ្សែភាពយន្តនៅសាខាទាំងប្រាំមួយ របស់រោងភាពយន្តលេជេន បន្ទាប់មកអ្នកទាំងអស់គ្នាសរសេរឈ្មោះ និងលេខទូរស័ព្ទ នៅខាងក្រោមសំបុត្រ រួចដាក់ចូលធុងឆ្នោតរបស់ពួកយើងជាការស្រេច។កម្មវិធីដ៏អស្ចារ្យនេះនឹងចាប់ផ្តើមពីថ្ងៃទី ១ កក្កដារហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។ រោងភាពយន្តលេជេននឹងធ្វើការផ្សាយផ្ទាល់ នៅលើទំព័រ Facebook ផ្លូវការរបស់រោងភាពយន្តលេជេន ក្នុងការចាប់ឆ្នោតរកអ្នកមានសំណាងទាំងប្រាំមួយរូប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៣ រសៀល។
៣. កម្មវិធីទិញមួយ ថែមមួយ សម្រាប់អតិថិជន ដែលប្រើប្រាស់កាតសមាជិករបស់រោងភាពយន្តលេជេន។ អ្វីដែលពិសេសជាងនេះទៅទៀតនេះ ពួកយើងនឹងមានរង្វាន់ជាកាបូបស្ពាយ ដែលមានរបស់ពិសេសជាច្រើននៅក្នុងនេះ សម្រាប់អតិថិជនដែលមានសំណាងចំនួន ៨ រូប ក្នុងម៉ោងចាក់បញ្ចាំងដែលពួកយើងបានជ្រើសរើស ( មានចំនួន ៥ ការចាក់បញ្ចាំង ) ក្នុងមួយសាខា។ កម្មវិធីពិសេសនេះបានធ្វើឡើងនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមជាច្រើនកុះករ។
៤. នៅថ្ងៃទី៧ កក្កដា នេះផងដែរ រោងភាពយន្តលេជេនក៏មានការរៀបចំកម្មវិធី Super fans Night ជូនចំពោះអតិថិជនពិសេសរបស់រោងភាពយន្តលេជេន និងដៃគូសហការសំខាន់ៗរបស់រោងភាពយន្តលេជេនសាខា ដែលក្នុងនោះកមានការចូលរួមពីតារាចម្រៀងល្បីៗក្នុងស្រទាប់យុវជនដូចជា កញ្ញា ចិត កញ្ចនា និងលោក អូន ផងដែរ។
៥. នៅល្ងាចថ្ងៃអាទិត្យដដែលនេះដែរ រោងភាពយន្តលេជេនក៏មានការចាក់បញ្ចាំងរឿង «Spider Man: Far From Home» ដោយឥតគិតថ្លៃ ជូនចំពោះអតិថិជនពិសេសរបស់រោងភាពយន្តលេជេន និងដៃគូសហការសំខាន់ៗរបស់រោងភាពយន្តលេជេនផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏សូមអរគុណដល់ ដៃគូសហការដែលបានចូលរួមក្នុងកម្មវិធីដូចជា ហាងនំ AuntieAnn, Big Apple, ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា, និងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្មាត។

ជាចុងក្រោយ រោងភាពយន្តលេជេននឹងនៅតែបន្តខិតខំបម្រើលោកអ្នក ក្នុងការធ្វើអោយបទពិសោធន៍នៃការមើលកុនរបស់អ្នកកាន់តែសំបូរបែប និងប្រសើរជាងមុន៕

ទស្សនារូបភាពខាងក្រោម៖ 

កាដូពិសេសពីរោងភាពយន្តលេជេន
កាដូពិសេសពីរោងភាពយន្តលេជេន
ពិធីគម្រប់ខួប ៨ ឆ្នាំរបស់រោងភាពយន្តលេជេន
ពិធីគម្រប់ខួប ៨ ឆ្នាំរបស់រោងភាពយន្តលេជេន
ពិធីគម្រប់ខួប ៨ ឆ្នាំរបស់រោងភាពយន្តលេជេន
ពិធីគម្រប់ខួប ៨ ឆ្នាំរបស់រោងភាពយន្តលេជេន
ពិធីគម្រប់ខួប ៨ ឆ្នាំរបស់រោងភាពយន្តលេជេន
ពិធីគម្រប់ខួប ៨ ឆ្នាំរបស់រោងភាពយន្តលេជេន
ពិធីគម្រប់ខួប ៨ ឆ្នាំរបស់រោងភាពយន្តលេជេន
ពិធីគម្រប់ខួប ៨ ឆ្នាំរបស់រោងភាពយន្តលេជេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]