កាណាដា៖ តារាចម្រៀងប្រុសដ៏មានសន្ទុះនៅក្នុងការគាំទ្រខ្លាំង លោកឆន សុវណ្ណរាជ ទទួលបាននូវប្រជាប្រិយភាព ក៏ដូចជាការគាំទ្រពីបណ្តាមិត្តយុវវ័យ តាមរយៈ បទចម្រៀងចាស់ថ្មីរបស់លោកជាច្រើន ដែលបានចេញជាបន្តបន្ទាប់។

ដោយសារតែមានការគាំទ្រខ្លាំង តារាប្រុសរូបនេះក៏បានលេចមុខឡើងទៅច្រៀងនៅលើទឹកដីក្រៅប្រទេសមួយរយៈ កាលពីប៉ុន្មានថ្ងៃមុននេះ ពោរពេញដោយភាពរីករាយ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកបានធ្វើការបង្ហើបនូវបទចម្រៀងចាស់ ក្រោមចំណងជើងថា«ចាំទាំងត្រដរ»។

នៅក្នុងនោះដែរ ឃើញថាលោកបានបញ្ចេញសម្លេងនៅក្នុងបទនេះយ៉ាងពីរោះខ្លាំង និងទទួលបានការពេញចិត្ត ពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ទោះបីជាបទមួយនេះយូរឆ្នាំ និងខានច្រៀងយូរយ៉ាងណាក្តី។

ជាមួយនឹងសម្លេងដ៏ពីរោះនៅក្នុងបទនេះ បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ថែមទាំងទទួលបាននូវការសរសើរ ស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក រីឯអ្នកចូលទស្សនារាប់សែននាក់ ក្នុងរយៈពេលដ៏ខ្លី៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖ 

លោកឆន សុវណ្ណរាជ
លោកឆន សុវណ្ណរាជ
លោកឆន សុវណ្ណរាជ
លោកឆន សុវណ្ណរាជ
លោកឆន សុវណ្ណរាជ ច្រៀងនៅក្រៅប្រទេស
លោកឆន សុវណ្ណរាជ ច្រៀងនៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ