ភ្នំពេញ៖ បើនិយាយទៅដល់ឈ្មោះ ប៉ោ ភារឹទ្ធ ឬ យ៉េន ឌីណា បងប្អូនដែលតាមដានវិស័យប្រដាល់គុនខ្មែរ ច្បាស់ជាស្គាល់យ៉ាងច្បាស់នូវកំពូលអ្នកប្រដាល់លេងជើងរូបនេះ ដោយរូបគេគឺជាកីឡាករមានឈ្មោះបោះសំឡេង និងជាម្ចាស់ខ្សែក្រវាត់ផងដែរ។

កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)

មួយរយៈចុងក្រោយ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច ទម្រង់នៃការវាយរបស់កីឡការមានដើមកំណើតមកពីខេត្តកោះកុង រូបនេះមានភាពប្រសើរឡើងច្រើន ដោយ ៧ប្រកួតចុងក្រោយរូបគេមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ខណៈការប្រកួតចុងក្រោយកាលពីម្សិលមិញ ប៉ោ ភារឹទ្ធ បានយកឈ្នះកីឡាករថៃ ភិតថេង នៅក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក ISI Palm របស់ស្ថានីយ៍ទូរទ្សសន៍ PNN និងទើបតែវាយស្មើជាមួយកីឡាករថៃ ស្ដាបយ ក្នុងតំណែងគូឯកក្នុងកម្មវិធី Super Champ នៅប្រទេសថៃកាលពីសប្ដាហ៍មុន។

កីឡាករ ប៉ោ ភារឹទ្ធ និង ភរិយា

ការប្រកួតចុងក្រោយនេះ ប៉ោ ភារឹទ្ធបានយកឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ភិតថេង ដោយពិន្ទុ ពោលគឺរូបគេទាំងពីរជាអ្នកវាយក្បាច់ដូចគ្នា ចឹងពិបាកនឹងផ្ដួលគ្នាឲ្យសន្លប់ណាស់។ ទោះបីជាវាយក្បាច់មែន ប៉ុន្តែការប្រកួតនោះជក់ចិត្តយ៉ាងខ្លាំង ដោយពួកគេទាំងពីរបានវាយសម្រុកគ្នាយកតែម្ដង។ ជាលទ្ធផល ៥ទឹកកីឡាករកម្ពុជា ប៉ោ ភារឺទ្ធ បានយកឈ្នះកីឡាករថៃ ភិតថេង ដោយពិន្ទុ៕

កីឡាករ ប៉ោ ភារឹទ្ធ និង កីឡាករថៃ ភិតថេង (រូបភាព: PNN Sports)

ចង់ដឹងថាការប្រកួតនោះជក់ចិត្តយ៉ាងណា សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]