កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុម IZ*ONE កំពុងតែមមាញឹកនឹងការប្រូម៉ូត អាល់ប៊ុមថ្មីនៅក្នុងប្រទេសជប៉ុន ជាមួយបទចម្រៀង “Buenos Aires” ដែលកំពុងទទួលការគាំទ្រខ្លាំងពីសំណាក់អ្នកហ្វេនៗ។

យ៉ាងណាមិញដោយសារតែភាពមមាញឹក ដកឃ្លាមិនរួចគ្មានពេលទំនេរសម្រាក យកកម្លាំងបែបនេះហើយ បានធ្វើឲ្យអ្នកគាំទ្រមានក្តីបារម្ភយ៉ាងខ្លាំង ព្រោះថាថ្មីៗនេះ សកម្មភាពរបស់ក្រុម IZ*ONE ចូលក្នុងកម្មវិធីមួយរបស់ប្រទេសជប៉ុន កំពុងតែល្បីលើបណ្តាញសង្គម ក្រោយពីឃើញសមាជិកម្នាក់ៗ អង្គុយងក់ ទន់ភ្នែក ស្ទើរតែគេងលក់ម្តងៗទៅហើយ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលចាប់អារម្មណបំផុតនោះ គឺនាង Hyewon ដែលរូបនាងហាក់មានភាពអស់កម្លាំងជាងគេ ព្រោះថានាងបានលង់លក់ម្តងៗ ទាំងអង្គុយសម្ភាសន៍ក្នុងកម្មវិធី។ ឯចំណែក Yujin វិញ នាងនៅតែប្រឹងញញឹម ជាមួយនឹងទឹកមុខ និងភ្នែកស្ទើរតែបើកមិនរួចនោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ក្រុម IZ*ONE មានភាពមមាញឹកខ្លាំង រហូតដល់គ្មានពេលសម្រាកបែបនេះទេ។ ហើយអ្នកគាំទ្ក៏រទទូចសុំដល់ ផលិតកម្មរបស់ IZ*ONE ផ្តល់ពេលសម្រាកឲ្យបានគ្រប់គ្រាន់សម្រាប់សមាជិកទាំងអស់ ព្រោះពួកគេមិនចង់ឃើញតារាសំណព្វរបស់ពួកគេ មានសភាពបែបនេះ នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

IZ*ONE
សកម្មភាពសមាជិកម្នាក់ៗ
សកម្មភាពសមាជិកម្នាក់ៗ
សកម្មភាពសមាជិកម្នាក់ៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]