ភ្នំពេញ៖ ជឿជាក់ថាប្រាកដ ជាមានប្រិយមិត្តមិនតិចនោះទេ បានដឹងពីទំនាក់ទំនងរបស់តារាសម្ដែងស្រីសម្បុរស្រអែម ដួង ម៉ានិច និង តារាចម្រៀងប្រុសក្មេងខ្ចី ថៃ អតិជាតិបុត្រ ដែលជាប្រធានបទដ៏ក្ដៅ នៅលើបណ្ដាញសង្គម កាលពីថ្មីនេះ។

ជាមួយគ្នានេះដែរ កញ្ញា ដួង ម៉ានិច និង ប្អូនប្រុស ថៃ អតិជាតិបុត្រ តែងតែបង្ហាញពីរូបភាពរបស់ពួកគេ បែបជាទំនាក់ទំនងស្នេហាខុសវ័យរបស់ខ្លួន នៅលើគណនីផ្លូវការទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន នាពេលកន្លងមក។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃនេះ តារាសម្ដែងស្រីស៊ិចស៊ី កញ្ញា ដួង ម៉ានិច និង តារាចម្រៀងប្រុសក្មេងខ្ចីកូនកាត់ ថៃ អតិជាតិបុត្រ បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យបណ្ដាហ្វេនៗរបស់ខ្លួន ទស្សនារួចស្ទើរតែលើសជាតិស្ករ។

ក្នុងសកម្មភាពទាំងអស់នោះផងដែរ ដួង ម៉ានិច និង បុត្រ បានបង្ហាញពីអារម្មណ៍យកចិត្តទុកដាក់ឲ្យគ្នាទៅវិញទៅមក ទាំងភ្លេចខ្លួនថានៅកន្លែងសាធារណៈដូចជាគូស្នេហ៍នឹងគ្នា យ៉ាងដូច្នោះដែរ។

គួរឲ្យដឹងដែរថា បើទោះបីជាបែបនេះក្ដី នៅពីក្រោយរឿងស្នេហាខុសវ័យរបស់ ដួង ម៉ានិច និង បុត្រ ក៏ត្រូវបានរងការសរសើរ និងរិះគន់ពីប្រិយមិត្តជាច្រើន នៅលើបណ្ដាញសង្គមផងដែរនាពេលកន្លងមក៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ដួង ម៉ានិច និង បុត្រ
ដួង ម៉ានិច និង បុត្រ
ដួង ម៉ានិច និង បុត្រ
ដួង ម៉ានិច និង បុត្រ
ដួង ម៉ានិច និង បុត្រ
ដួង ម៉ានិច និង បុត្រ
ដួង ម៉ានិច និង បុត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ អតិជាតិបុត្រ