កូរ៉េខាងត្បូង៖ ជារឿងដ៏សោកសៅមួយសម្រាប់អ្នកគាំទ្រមែនទែន នៅពេលដែលផលិតកម្ម JYP បានប្រកាសថា នាង Dahyun សមាជិក Twice នឹងត្រូវអវត្តមានក្នុងការចេញសកម្មភាពជាមួយក្រុមមួយរយៈសិន ដោយសារតែបញ្ហាសុខភាព។

ក្នុងនោះដែរ ផលិតកម្ម JYP បានសរសេរសារយ៉ាងវែងបែបនេះថា៖ “សួស្តី នេះគឺផលិតកម្ម JYP។ ដោយសារតែបញ្ហាទាក់ទងនឹងសុខភាព ពួកយើងចង់ជម្រាបថា Dahyun សមាជិក Twice នឹងត្រូវអវត្តមានក្នុងការប្រគំតន្ត្រី Pocari Sweat Teen Festa ដែលធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ មូលហេតុដែលពួកយើងធ្វើបែបនេះ ព្រោះពួកយើងគិតគូដល់សុខភាពសិល្បករ ហើយពួកយើងក៏សោកស្តាយដែលគ្មានអវត្តមាននាង ក្នុងកម្មវិធីផងដែរ។ ពួកយើងពិតជាអរគុណ ដល់អ្នកគ្រប់គ្នាសម្រាប់ការយោគយល់ចំពោះបញ្ហានេះ ហើយពួកយើងក៏សុំទោសផងដែរ”

គួរឲ្យដឹងដែរថា ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុម Twice នឹងមានកម្មវិធី Pocari Sweat Teen Festa ដូច្នេះហើយ ដោយសារតែសុខភាពរបស់នាង Dahyun មានភាពមិនសូវស្រួល ទើបផលិតកម្មប្រកាសដំណឹង ពីការផ្អាកសកម្មភាពរបស់នាងជាមួយក្រុម Twice មួយរយៈបែបនេះ ដែលធ្វើឲ្យអ្នកគាំទ្រសម្តែងការសោកស្តាយ និងព្រួយបារម្ភចំពោះតារាស្រីរូបនេះយ៉ាងខ្លាំង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Dahyun
Dahyun
Dahyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]