បរទេស៖ ជារឿងមួយដែលធ្វើឲ្យហ្វេនៗរបស់Disney មានភាពតក់ស្លុតយ៉ាងខ្លាំង ក្រោយពេលទទួលដំណឹងថាតារាសម្តែងប្រុស Cameron Boyce បានស្លាប់បាត់បង់ជីវិតយ៉ាងឆាប់រហ័សមិនគួរឲ្យជឿ ក្នុងវ័យត្រឹមតែ២០ឆ្នាំ។

ដោយខាងក្រុមគ្រួសាររបស់ Cameron ផ្ទាល់បានប្រកាសឲ្យដឹងថា តារាប្រុសរូបនេះបានបាត់បង់ជីវិតនៅខណៈពេលដែលលោកកំពុងគេងលក់ បន្ទាប់ពីជំងឺប្រកាច់របស់លោកបានរើឡើង នៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ដែលទើបតែកន្លងទៅថ្មីៗនេះ។

លើសពីនេះក្រុមគ្រូសាររបស់លោក Cameronបានបន្ថែមទៀតថា មូលហេតុនៃការបាត់បង់ជីវិតរបស់លោកបណ្តាលមកពីការព្យាបាលរបស់គ្រូពេទ្យ ដែលកំពុងដានតាម និងព្យាបាលជំងឺរបស់លោកសព្វថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៅពីក្រោយការស្លាប់នេះ មិនទាន់អាចសន្និដ្ឋានច្បាស់លាស់បាននៅឡើយ។

ដោយឡែកចំពោះដំណឹងដ៏សោកសៅនេះ មានអ្នកមិត្តរួមសិល្បៈ និងហ្វេនៗជាច្រើននាំគ្នាចូលរួមរំលែកទុក្ខ សម្រាប់ការបាត់បង់បុគ្គលដែលមានសមត្ថភាព និងកេរ្តិ៍ឈ្មោះមួយរូបនៅក្នុងវិស័យសិល្បៈ។

គួរឲ្យដឹងផងដែរថា Cameron កើតនៅទីក្រុងLos Angeles។ លោកចូលសិល្បៈ និងចាប់អាជីពជាតារាសម្តែងដំបូងនៅអាយុ៩ឆ្នាំ ដោយសម្តែងនៅក្នុងរឿងដែលមានចំណងជើងថា «Mirrors»។ ក្រោយមកលោកក៏ចាប់ផ្តើមបង្ហាញខ្លួននៅក្នុងរឿងជាច្រើនបន្តបន្ទាប់ និងទទួលបានការគាំទ្ររហូតមកដល់សព្វថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោម៖  

Cameron Boyce
Cameron Boyce
Cameron Boyce
Cameron Boyce
Cameron Boyce
Cameron Boyce

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]