ភ្នំពេញ៖ បើទោះចូលក្នុងវ័យចាស់ជរារៀងៗខ្លួនក៏ដោយ ក៏លោកតា Vin McNamara នៅតែរក្សាចំណងស្នេហ៍ដ៏ស្មោះស្ម័គ្រជាមួយភរិយារបស់គាត់ដែរ។ លោកតា និងលោកយាយ បានកាន់រូបថតមួយសន្លឹកជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមកាលពួកគាត់រៀបការនៅទីក្រុងដ៍ ចក្រភពអង់គ្លេស ជាទីកន្លែងដែលពួកគាត់ទាំងពីរសិក្សាជាមួយគ្នា។ លោកតាថើប និងលើកនំខេកឲ្យលោកយាយផ្លុំទាំងទឹកភ្នែករលីរលោង ឯលោកយាយដៃញ័រ និងខំផ្លុំដោយខ្យល់ដង្ហើមតិចៗរហូតទៀនរលត់ ខណៈដែលមានស្នូរទះដៃពីភ្ញៀវរបស់គាត់ ដែលសុទ្ធតែជាយុវជនជំនាន់ថ្មីនៃក្រុមការងារក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់ (MUCHs) ដោយពួកគេម្នាក់ៗរីករាយសើចញញឹមញញែម និងនិយាយបែបលែងសើចទំនងច្រណែន និងគូស្នេហ៍តាយាយ។

លោកតា Vin McNamara និងភរិយា

ខួបអាពាហ៍ពិពាហ៍លក្ខណៈតូចមួយនេះ គឺបានធ្វើឡើងប្រកបដោយភាពរីករាយជាមួយនឹងការថតរូបបែបផ្អែមល្ហែម ស្ថិតនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងទីក្រុងភ្នំពេញ។ ពិធីខួបអាពាហ៍ពិពាហ៍លើកទី ៥៦ នេះ គឺធ្វើឡើងបន្ទាប់ពីលោកយាយ Avis McNamara អាយុ ៨៤ ឆ្នាំ ដែលជាភរិយារបស់លោកតា ធ្លាក់ខ្លួនឈឺធ្ងន់អស់ជាច្រើនឆ្នាំ ហើយសុខភាពរបស់គាត់ទើបតែត្រឡប់មករកភាពប្រសើរ ក្រោមការមើលថែ និងព្យាបាលពីសេវាថែទាំសុខភាពចល័ត ម៉ាច់ (MUCHs)។
តាមពិតទៅ ខួបអាពាហ៍ពិពាហ៍នេះ គឺជាគំនិតផ្តួចផ្តើមរបស់អ្នកស្រីនាយិកាក្រុមហ៊ុន ដើម្បីធ្វើឲ្យពួកគាត់កាន់តែទទួលបាននូវភាពរីករាយ លើសពីការថែទាំវេជ្ជសាស្រ្ត ដែលបានធ្វើឲ្យសុខរាងកាយគាត់មានភាពប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
លោកតា Vin McNamara វ័យ ៨៨ ឆ្នាំ បានមានប្រសាសន៍ថា៖ 

«ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយណាស់នៅថ្ងៃនេះ។ មែនទែនទៅ! ខ្ញុំមានការចងចាំនូវអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយនឹងភរិយារបស់ខ្ញុំស្ទើរពេញមួយឆាកជីវិតទៅហើយ។ ហើយសុភមង្គល និងការចងចាំនូវអនុស្សារីយ៍ទាំងនោះនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។ ខ្ញុំពិតជារំភើប និងមានសេក្តីសោមនស្សរីករាយណាស់»។

បើតាមប្រសាសន៍របស់លោកតា Vin McNamara សេវាកម្មថែទាំសុខភាពចល័តម៉ាច់ ពិតជាបានផ្តល់សេវាកម្មល្អណាស់ចំពោះការថែទាំសុខភាពភរិយារបស់លោកតា។ កាលពីដំបូងឡើយ លោកតាបានទទួលសេវាកម្មថែទាំសុខភាពពីគិលានុបដ្ឋាកផ្សេងៗគ្នាពីរឬបីនាក់ ប៉ុន្តែលោកតាទើបទទួលបានសេវាថែទាំសុខភាពចល័តរបស់ MUCHs គឺពួកគេបានថែទាំសុខភាពភរិយារបស់លោកតាបានដិតដល់បំផុត។
លោកតាបន្តយ៉ាងដូច្នេះថា៖ 

«MUCHs ពិតជាបានបំពេញភារកិច្ចល្អណាស់ក្នុងការផ្តល់ទំនុចិត្ត ជាពិសេសការផ្តល់ការថែទាំអ្នកជំងឺដោយការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ឥឡូវនេះភរិយារបស់ខ្ញុំមានកម្លាំងឡើងវិញអាចធ្វើដំណើរបាន ហើយពួកយើងគ្រោងធ្វើដំណើរត្រលប់ទៅប្រទេសអូស្ត្រាលីនៅសប្តាហ៍នេះ ហើយប្រសិនបើភរិយារបស់ខ្ញុំអាចត្រឡប់មកកម្ពុជាវិញក្នុងរយះពេល៣ខែក្រោយខ្ញុំនឹងជ្រើសរើសសេវាថែទាំសុខភាពចលត័ម៉ាច់ដើម្បីមើលថែទាំភរិយាខ្ញុំបន្តទៀត»។ 

លោកតាបន្តទៀតថា៖

«ខ្ញុំចូលចិត្តប្រទេសកម្ពុជាណាស់ ខ្ញុំ និងភរិយាបានមករស់នៅទីនេះតាំងពីឆ្នាំ១៩៩៣»។
ខួបអាពាហ៍ពិពាហ៍លោកយាយ Avis McNamara និងលោកតា Vin McNamara

ក្រុមហ៊ុនថែទាំសុខភាពចល័តម៉ាច់ មានសេវាដូចជា៖ សេវាថែទាំចាស់ជរា អ្នកជំងឺរ៉ាំរ៉ៃ អ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យ និងថែទាំក្រោយចេញពីមន្ទីរពេទ្យដល់គេហដ្ឋាន និង ពិគ្រោះព្យាបាលជំងឺ ដោយវេជ្ជបណ្ឌិតជំនាញជាដើម។ 

សហគ្រិនស្ត្រីសម្តីទន់ភ្លន់អ្នកស្រី ឌី ផនភិរម្យ ជាសហស្ថាបនិកក្រុមហ៊ុនថែទាំសុខភាពចល័ត បានមានប្រសាសន៍ថា ការរៀបចំខួបអាពាហ៍ពិពាហ៍នេះ គឺជាផ្នែកមួយធ្វើពួកគាត់សប្បាយចិត្ត ស្របពេលដែលសុខភាពអ្នកជំងឺបានប្រសើរឡើងពីមួយពេលទៅមួយពេល។ អ្នកស្រីបានអត្ថាធិប្បាយបន្ថែមយ៉ាងដូច្នេះថា៖ 

«ការរៀបចំខួបអាពាហ៍ពិពាហ៍នេះ នេះជាការរៀបចំឲ្យគាត់ចេញពីចិត្តរបស់ពួកយើង ដែលម៉ាច់មិនត្រឹមតែជាគិលានុបដ្ឋាកប៉ុណ្ណោះទេ គឺជាសាច់ញាតិរបស់គាត់ផងដែរ ម្យ៉ាងទៀតយើងឃើញគាត់ជាគូស្នេហ៍មួយ ដែលគាត់យកចិត្តទុកដាក់ជាមួយគ្នាមែនទែន។ នៅពេលឃើញយាយឈឺ មើលទៅគាត់ក្រៀមក្រំ ឃើញគាត់មកថ្នមថែ មុនចូលគេង គាត់មកម៉ាស្សាឲ្យយាយសិន មុនគេងគាត់មកថើបយាយសិន។ មើលទៅជាក្តីស្នេហាពិតរបស់គាត់ ដែលស្រឡាញ់គ្នាដល់ចាស់ ពួកគាត់នៅតែផ្អែមល្ហែមជាមួយគ្នា»។
ខួបអាពាហ៍ពិពាហ៍លោកយាយ Avis McNamara និងលោកតា Vin McNamara
លោកតា Vin McNamara និងក្រុមការងារ MUCHs

បើតាមស្ថាបនិក MUCHs រូបនេះ លោកយាយ Avis McNamara មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរចំនួន ២ ឆ្នាំហើយ ប៉ុន្តែគាត់ទើបតែមកប្រើសេវាកម្មថែទាំសុខភាពចល័តបាន ៨ ខែប៉ុណ្ណោះ ហើយក៏មានសុខភាពប្រសើរឡើង។ អ្នកស្រី ឌី ផនភិរម្យ រៀបរាប់យ៉ាងដូច្នេះទៀតថា៖

«២ ឆ្នាំដំបូង គាត់អត់ទាន់ស្គាល់ក្រុមហ៊ុន MUCHs ទេ ក្រោយមកគាត់ស្គាល់តាមមិត្តភក្តិ គាត់ដែលជាជនជាតិអាមេរិកកាំងក៏មករកក្រុមហ៊ុន MUCHs។ នៅពេលយើងចាប់ផ្តើមផ្ដល់សេវាជូនគាត់ គឺលំបាកមែនទែន ព្រោះគាត់មានដំបៅធំៗមែនទែន គាត់មានអ្នកមើលថែផ្ទាល់ដែលគាត់ទុកចិត្តនៅផ្ទះដែរ ប៉ុន្តែគាត់មិនមានចំណេះដឹងមើលថែតាមបែបវេជ្ជសាស្រ្តនោះទេ។ អ៊ីចឹងបន្ទាប់ពីគាត់បានទទួលព័ត៌មានអំពីក្រុមហ៊ុន ម៉ាច់ គាត់ក៏ទាក់ទងមកភ្លាម។ ពេលនោះយើងក៏ចាប់ផ្តើមធ្វើកុងត្រាផ្ដល់ការមើលថែគាត់ ដោយមានការខិតខំប្រឹងប្រែងពីក្រុមការងារ បានធ្វើឲ្យសុខភាពគាត់ប្រសើរ តាំងពីដំបៅធំៗរហូតដល់បានជាសះស្បើយស្ទើរតែ ១០០% ហើយពេលនេះ។ មានថ្ងៃមួយនោះ ម៉ាក់យាយឈឺធ្ងន់ស្ទើរតែផុតជីវិតទៅហើយ ប៉ុន្តែក្រុមការងារយើងបានសស្រាក់សស្រាំ រួមទាំងការយកចិត្តទុកពីគ្រួសារគាត់ផង ឥឡូវនេះគាត់មានសុខភាពប្រសើរ និងមានកម្រោងទៅលេងអូស្ត្រាលីនៅសប្តាហ៍នេះទៀតផង»៕
អ្នកស្រី ឌី ផនភិរម្យ ស្ថាបនិកក្រុមហ៊ុនសេវាថែទាំសុខភាពចល័ត (MUCHs)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
- 078 818163/ 010 818751
- [email protected]
- ហ្វេសប៊ុកផេក MUCHs - Home Health Care, Cambodia
- Web: www.muchs24care.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]