កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀងថ្មី របស់ផលិតកម្ម JYP ដែលទើបតែបង្ហាញខ្លួនកាលពី ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ ITZY ក្នុងរយៈពេលដ៏ខ្លី ពួកគេបានវាយលុកទីផ្សារ ក្លាយជាសំណព្វចិត្តរបស់មហាជន ទាំងក្នុងតំបន់អាស៊ី និងប៉ែកអឺរ៉ុប។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកក្កដា ម្សិលមិញនេះ ផលិតកម្ម JYP បានប្រកាសឈ្មោះជាផ្លូវការរបស់អ្នកគាំទ្រ ITZY មានឈ្មោះថា MIDZY ដែលវាបានក្លាយជាដំណឹងដ៏រីករាយមួយ សម្រាប់ក្រុមអ្នកគាំទ្រ យកមកចែករំលែកពេញនៅក្នុងបណ្ដាញអ៊ីនធើណែត។

សន្ទុះដ៏ខ្លាំងក្លារបស់ពួកគេ ពិតជាអាចធ្វើឲ្យក្រុមហ៊ុនធំៗដទៃទៀត ពិបាកនឹងប៉ាន់ស្មានបាន ថ្នាក់ទើបតែបង្ហាញខ្លួនមិនបានប៉ុន្មានខែផង ITZY ទទួលបានការស្រលាញ់ និងយកចិត្តទុកដាក់ពីសំណាក់ហ្វេនៗ យ៉ាងច្រើនប៉ុណ្ណឹងទៅហើយ នៅថ្ងៃអនាគតមិនប្រាកដនោះទេ ពួកគេអាចនឹងគ្រងតំណែង ក្រុមចម្រៀងស្រីដែលជោគជ័យបំផុត ក្នុងប្រវត្តិសាស្រ្ត Kpop ដ៏អាចថាបាន៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាពដែល ITZY បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]